ព័ត៌មានទាន់ហេតុការណ៍៖

ទិដ្ឋភាពនៃពិធីគោរពវិញ្ញាណក្ខន្ធ​ ថ្ងៃទី​១១ កញ្ញានៅអាមេរិក

ចែករំលែក៖

អន្តរជាតិ៖ កាលពីយប់មិញ(ពេលវេលានៅកម្ពុជា ត្រូវនឹងព្រឹកថ្ងៃទី​១១ខែកញ្ញានៅអាមេរិក​) ថ្នាក់ដឹកនាំ​និងពលរដ្ឋ​អាមេរិក​បានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលើកទី​១៩ឆ្នាំ ថ្ងៃវាយប្រហារភេរវកម្ម ១១ខែកញ្ញាឆ្នាំ​២០០១។ ប៉ុន្តែពិធីរៀបចំគោរពវិញ្ញាណក្ខន្ធគឺខុសពីរាល់ឆ្នាំ ដោយសារតែការឆ្លងរាលដាលកូវីដ​-១៩។
ព័ត៌មានពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្ម ធ្វើឲ្យផ្លាស់ប្តូរទឹកដីអាមេរិក គឺពលរដ្ឋជុំវិញពិភពលោកបានដឹងជុំវិញព័ត៌មានទាំងនោះ ដោយសារតែវាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃទឹកដីអាមេរិក​ ហើយក៏ជាការចាប់ផ្តើមធ្វើសង្គ្រាមប្រឆាំងភេរវកម្មរបស់អាមេរិកផងដែរ ។
សង្គ្រាមប្រឆាំងភេរវកម្ម និងការកើតឡើងនៃក្រុមភេរវកម្ម ធ្វើឲ្យពលរដ្ឋ​រាប់សិបលាននាក់បាត់បង់ផ្ទះសម្បែង និងរាប់លាននាក់ត្រូវផ្លាស់ទីលំនៅឬ​ភៀសខ្លួនទៅកាន់ប្រទេសជិតខាង​។
ខាងក្រោមនេះជាទិដ្ឋភាពនៃពិធីគោរពវិញ្ញាណក្ខន្ធ​ជនរងគ្រោះដែលស្លាប់នៅថ្ងៃទី​១១ខែកញ្ញាឆ្នាំ​២០០១៖

ដោយ៖ធី រីណា


ចែករំលែក៖