ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតហើយខណៈរត់ទៅដល់ខេត្តក្រចេះ បន្ទាប់ពីភ្ជង់ប្ល់យកម៉ូតូគេនៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀង សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខេត្តក្រចេះ ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតហើយបន្ទាប់ពីធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពីជនរងគ្រោះកាលពីព្រឹកថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២០នៅស្រុករមាសហែក។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននៅខេត្តក្រចេះមានឈ្មោះរ៉េន ម៉ាប់   (ដែលជាមុខសញ្ញាលួចប្លន់ក្នុងខេត្តក្រចេះ។

ប្រភពបន្តថា នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ក្រោមការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង និងមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានសហការល្អជាមួយកម្លាំងនគរបាលខេត្តក្រចេះ បានបន្តធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ (ដែលជាមុខសញ្ញាក្នុងខេត្តក្រចេះ) ជាបក្សពួករបស់ជនសង្ស័យប្លន់ប្រដាប់អាវុធយកម៉ូតូ ១គ្រឿង ពីជនរងគ្រោះនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីព្រឹកមិញ។

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញខេត្តក្រចេះកំពុងបញ្ជូនជនសង្ស័យមក ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការតាមច្បាប់៕ ដោយ៖ យឹម សុថាន


ចែករំលែក៖