ព័ត៌មានទាន់ហេតុការណ៍៖

តំណាងក្រុមហ៊ុន NUTRILATT MASTER LM CO., LTD បញ្ចប់ត្រឹមសូមទោសអតិថិជន ឬក្រសួងពាណិជ្ជកម្មបន្តនីតិវិធីផ្លូវតុលាការ..!

ចែករំលែក៖

ភ្នំពេញ៖ គេពិតជាល្បីនឹងដឹងថា ក្រុមហ៊ុន NUTRILATT MASTER LM CO., LTD នាំចូលផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt ធ្វើឱ្យប៉ៈពាល់យ៉ាងធ្ងន់ធ្ងន់ដល់សុខភាព កុមារ ទារក ។ ប៉ុន្តែក្រុមហ៊ុននេះកន្លងមកមិនព្រមទទួលយកការរិៈគន់ ពីអាណាព្យាបាលកុមារ ទារក ដែលប៉ៈពាល់សុខភាពនោះទេ គឺអំនួតពីផលិតផលរបស់ខ្លួនជានិច្ច ។ ទីបំផុត ក្រុមមហ៊ុន NUTRILATT MASTER LM CO., LTD ធ្វើលិខិតសូមអភ័យទោស បន្ទាប់ពីក្រសួងពាណិជ្ជកម្ម ចេញលិខិតឱ្យបញ្ឈប់ការនាំចូល និងចែកចាយ ស្តីពីការដាក់ចេញនូវវិធានការចំពោះផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt ដែលមាន B/N 487, 488, 536, 57, 538 និង 539នោះ ។ 

នៅក្នុងលិខិតនោះ បានបញ្ជាក់ថា៖ នាងខ្ញុំតំណាងស្របច្បាប់ឲ្យក្រុមហ៊ុន NUTRILATT MASTER LM CO., LTD ជាក្រុមហ៊ុនចុះ បញ្ជីស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអត្តលេខ Co.0066KH/2011 សូមគោរពជូន សាធារណជនទាំងឡាយ ជាពិសេសលោក -លោកស្រីជាមាតាបិតារបស់ទារកទាំងអស់ដែលរងគ្រោះជាយថាហេតុ ដោយសារម្សៅទឹកដោះគោ Nutrilatt មាន Batch Not 487, 488, 536, 537, 538, 539,

នាងខ្ញុំ សូមសម្តែងនូវការសោកស្តាយជាពន់ពេក និងអភ័យទោស ចំពោះឧប្បត្តិវហេតុ ដែលកើតមានដល់បុត្រធីតា របស់លោក -លោកស្រី ដោយសារតែការប្រើប្រាស់នូវម្សៅទឹកដោះគោ Nutrilatt។ នាងខ្ញុំ ពិតជាមិននឹកស្មានថា ម្សៅទឹកដោះគោដែលយើងខ្ញុំ បាននឹងកំពុងនាំចូល និងចែកចាយ អស់រយៈពេល ៩ ឆ្នាំមកនេះ មានបញ្ហាបច្ចេកទេសជាយថាហេតុ លើធាតុផ្សំនៃម្សៅទឹកដោះគោ ដែលមាន Bad No៖ 487, 488, 536, 537, 538, 539 បណ្តាលឲ្យមានការប៉ះពាល់សុខភាព បុត្រធីតា របស់លោក-លោកស្រី ។ តាមរយៈលិខិតនេះ នាងខ្ញុំសូមធ្វើការអភ័យទោសជាសាធារណៈ និងសូមចូលរួមចំណែកក្នុងការទទួលខុសត្រូវលើការខូចខាតចំពោះបុត្រធីតារបស់លោក-លោកស្រី ដែលបណ្តាលមកពីម្សៅទឹកដោះគោ។

សូមលោក-លោកស្រី ជាមាតាបិតា មេត្តាយោគយល់អធ្យាស្រ័យ និងទទួលនូវទឹកចិត្តសូមអភ័យ ទោសនេះ ព្រមទាំងទទួលយកនូវសំណង ពីក្រុមហ៊ុនរបស់នាងខ្ញុំ ដោយក្តីអនុគ្រោះ។

ចំណុចសូមទោស និងការយល់ព្រមសំណងលើជនរងគ្រោះពី  ក្រុមហ៊ុន NUTRILATT MASTER LM CO., LTD  តើក្រសួងពាណិជ្ជកម្មអាច ឱ្យបញ្ចប់ត្រឹមហ្នឹងឬមួយយ៉ាងណា..? ចុះបើរងគ្រោះដល់អាយុជីវិតតាមរយៈរកសុី ដោយភាពមិនស្មោះត្រង់នេះ អ្នកណាទទួលខុសត្រូវជាមួយមាតាបិតា បុត្រធីតា..? 

ក្រសួងពាណិជ្ជកម្មបញ្ជាក់ច្បាស់ណាស់ថា៖ ក្នុងគោលបំណងទប់ស្កាត់ផលប៉ះពាល់ដល់សុខភាពទារក និងកុមារកម្ពុជា ពីការបំបៅកូនដោយម្សៅទឹក ដោះគោម៉ាក Nutrilatt លេខកូដដូចខាងលើ ក្រសួងពាណិជ្ជកម្ម មានវិធានការ ដូចខាងក្រោម៖

១» តម្រូវឱ្យក្រុមហ៊ុន Nutrilatt Master LM Co., Ltd.:

• បញ្ឈប់ជាបន្ទាន់ការនាំចូល និងចែកចាយនូវផលិតផលម្សៅទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារ (ចាប់ពីទារក ដល់ ២៤ខែ) ម៉ាក Nutrilatt រហូតដល់មានការជូនដំណឹងជាថ្មី

– ប្រមូលត្រឡប់មកវិញនូវផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt B/N 487, 488, 536, 537, 538 និង 539 ពីទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រគល់ជូនអគ្គនាយកដ្ឋាន ក – សហការជាមួយអគ្គនាយកដ្ឋាន ក. .ប .ប . ដើម្បីបន្តនីតិវិធី ប.ប. ដើម្បីបញ្ជាក់អំពីគុណភាព និងលក្ខខណ្ឌតម្រូវនានាចំពោះ ផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt ដែលមានលេខកូដផ្សេងទៀត (ក្រៅពី B/N 487, 488, 536,537, 538 និង 539) ក្នុងរយៈពេល ៣ខែ។ 

២- តម្រូវឱ្យម្ចាស់ផ្សារទំនើប ឱសថស្ថាន និងហាងលក់ទំនិញនានាទូទាំងប្រទេស ផ្អាកជាបន្ទាន់ការដាក់តាំងលក់ នូវផលិតផលម្សៅទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារ ម៉ាក Nutrilatt ទាំងអស់ និងត្រូវប្រគល់ជូន អគ្គនាយកដ្ឋាន ក.ប.ប. នូវផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt B/N 487, 488, 536, 537, 538និង 539។ ការលើកឡើងនេះស្មើនឹងវិធានការតាមផ្លូវច្បាប់បន្ត ដើម្បីបញ្ចៀសការរកសុីទុច្ចរិតបំផ្លាញសុខភាព ទារក និងកុមារកម្ពុជា ពីការបំបៅកូនដោយម្សៅទឹក ដោះគោម៉ាក Nutrilatt ។ ដូច្នេះមិនគួរបញ្ចប់ត្រឹមលិខិតសូមទោស១សន្លឹកនោះឡើយ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖