ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២០ លោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងលោឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគ ៥ បានអញ្ជើញជាគណៈធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាទូទៅវីរៈសេនាតូចលេខ ១ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង បាត់ដំបង ។
ក្នុងឱកាសនោះដែរ លោក ណុប ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើការកោតសរសើរដល់កងកម្លាំងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ក៏ដូចជាកម្លាំងអន្តរាគមន៍របស់យោធភូមិភាគទី ៥ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការងារសង្គម ជាក់ស្ដែងក្នុងសកម្មភាពចុះជួយពន្លត់អគ្គីភ័យ ដែលឆេះផ្សារណាត់ កាលពីពេលកន្លងទៅយ៉ាងសកម្មគួរឲ្យកើតប្រសើរ ៕
ដោយ៖ សិលា