ភ្នំពេញ៖ អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌចំការមន ដឹកនាំដោយលោកស្រី ឥន លីម្មី ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌចំការមន និងក្រុមការងារមួយចំនួនទៀត បានអញ្ជើញ ចុះជួបសួរសុខទុក្ខលោកស្រី ប៉ូ សុខុម ប្រធានសហគមន៍រុងរឿង ដែលមានកំពុងសម្រាកព្យាបាលជំងឺនៅ គេហដ្ឋាន នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ លោកស្រី ឥន លីម្មី បានលើកឡើងថា នៅថ្ងៃនេះ លោកអភិបាល ខណ្ឌបានចាត់ឱ្យលោកស្រី រួមនឹងក្រុមការងារ ចុះមកសួរសុខទុក្ខអ្នកមីង ក្នុងឱកាស នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីជា ការលើកទឹកចិត្ត ឱ្យអ្នកមីង ប៉ូ សុខុម ខិតខំព្យាបាលជំងឺរបស់ខ្លួនឱ្យឆាប់ជា ហើយក្រុមការងារខណ្ឌ នឹងចុះមកសួរសុខ ទុក្ខអ្នកមីង ជាបន្តបន្ទាប់ទៀត ។
ជាមួយគ្នានោះផងដែរ អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌចំការមន បាននាំយកគ្រឿង ឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់លោកស្រី ដើម្បីជួយសម្រួលក្នុងការព្យាបាលជំងឺផងដែរ ។
សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ ដែលបានប្រគល់លោកស្រី ប៉ូ សុខុម ប្រធានសហគមន៍រុងរឿង រួមមាន៖ -អង្ករ ០១ប៉ាវ ទម្ងន់ ៥០គីឡូក្រាម -ស្ករស ១គីឡូក្រាម -អំបិល ១គីឡូក្រាម -មី ១កេស -ទឹកត្រី ១ដប -ទឹកស៊ីអ៊ីវ ១ដប -ត្រីខ ១កំប៉ុង -សាប៊ូលាងដៃ ១ដុំតូច -ទឹកអាល់កុល ១ដប រួមនិងម៉ាស ១០បន្ទះផងដែរ ៕ដោយ៖ ជីណា