ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលនារីស្រស់ស្អាត និងជនរងគ្រោះម្នាក់ទៀត បានស្លាប់ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ ជនដែលបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ  មឿន ចក់ អាយុ​ ៣៦ ឆ្នាំ មុខរបរ អ្នកបើកបរ ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ត្រូវបានបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។ នេះបើតាមឱ្យដឹងពី លោកវរសេនីយ៍ឯក​ សែម​ រតនា​ នាយការិយាល័យចរាចរណ៍ផ្លូវគោក ។

លោកបានបញ្ជាក់ថា នៅរសៀលថ្ងៃចន្ទ  ទី១៤ ខែកញ្ញា  ឆ្នាំ២០២០ ដោយមានការបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនរបាលរាជធានីភ្នំពេញ  និងមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ មឿន ចក់  ភេទប្រុស  ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ កាលពីវេលាម៉ោង ២២:១០នាទីយប់ ថ្ងៃទី ១៣  ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវលេខ ១០១៩ ប្រសព្វផ្លូវ ម៉ុងរិទ្ធី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ  ត្រូវបានបញ្ជូនទៅតុលាការ នៅវេលាម៉ោង ១៤និង៣០ នាទីរសៀលថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០២០ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ សិលា


ចែករំលែក៖