ព័ត៌មានទាន់ហេតុការណ៍៖

នារី​ម្នាក់​បើករថយន្តបុក​ក្បាលនាគពុះ​ចែកផ្លូវ​បណ្ដាល​ឲ្យ​​ក្រឡាប់​ផ្ងារជើង​ទ្រមេឃនៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល​៖ នារី​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​​ទៅបុក​ក្បាលនាគពុះ​ចែកផ្លូវ​បណ្ដាល​ឲ្យ​បាក់​អស់​មួយ​កង់​ចំណែកឯ​រថយន្ត​​ក្រឡាប់​ផ្ងារជើង​ទ្រមេឃ។

​ហេតុការណ៍នេះបាន​កើតឡើង​នៅ​ម៉ោង ៨​និង ៣០​នាទី​យប់ ថ្ងៃ​​ទី ១៤ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ២១ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​នារីម្នាក់បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស RX350 ពាក់ស្លាកលេខ កម្ពុជា MSS.YAYA ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងយ៉ាង​លឿនតាម​បណ្ដោយ​ផ្លូវ​លេខ២១ ខណៈមកដល់ចំណុចកើតហេតុបានជ្រុល​ទៅបុក​ក្បាលនាគពុះ​ចែកផ្លូវ បាក់​អស់​១​កង់ ចំណែកឯ​រថយន្ត​វិញ​ខ្ទាត​ទៅម្ខាង​ក្រឡាប់​ផ្ងារជើងទ្រមេឃ សំណាងល្អ​ម្ចាស់​រថយន្ត​មិនមាន​រងរបួស​នោះទេ ​។

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​នបានចុះមកដល់កន្លែងកើតហេតុរួច​ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរ ឲ្យ​ចុះមក​​ធ្វើ​កំណត់ហេតុ យក​រថយន្ដ​ទៅ​រក្សាទុក​នៅ​ស្នងការ​​ខេត្តកណ្តាល​រង់ចាំដោះស្រាយគ្នានៅពេល​ក្រោយ​៕ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖