ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលាស្តីពី ការរៀបចំផែនការ​ការងារឆ្នាំ២០២១ សម្រាប់កម្មវិធីអាស៊ាន-អូស្រ្តាលី ដើម្បី​ប្រឆាំង​ការ​ជួញដូរមនុស្សនៅកម្ពុជា​ (ASEAN-ACT)

ចែករំលែក៖

ភ្នំពេញ៖ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោក ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ច​ការ​អយ្យការនិងព្រហ្មទណ្ឌ​ និង​ជាប្រធានក្រុមការងាររបច្ចេកទេស នៃកម្មវិធីអាស៊ាន-អូស្រ្តាលី ដើម្បីប្រឆាំងការជួញដូរមនុស្ស​នៅកម្ពុជា​ ដោយបាន​​​ទទួលការឯកភាព​​ដ៏ខ្ពង់ខ្ពស់​ពី​​លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំសិក្ខា​សាលាស្តីពី​ «ការរៀបចំផែនការ​ការងារឆ្នាំ២០២១ សម្រាប់កម្មវិធីអាស៊ាន-អូស្រ្តាលី ដើម្បី​ប្រឆាំង​ការ​ជួញដូរមនុស្សនៅកម្ពុជា​ (ASEAN-ACT)» ដែល​សហការរៀបចំដោយ​ក្រសួងយុត្តិធម៌ និង​កម្មវិធី​អាស៊ាន-អូស្រ្តាលីដើម្បីប្រឆាំង​ការជួញដូរមនុស្សនៅកម្ពុជា (ASEAN-ACT)៕

ដោយ៖ សហការី


ចែករំលែក៖