ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍​ ផ្តល់ជូននូវបទពិសោធន៍រីករាយបំផុតក្នុងឱកាសបុណ្យសែនព្រះខែ​

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ណាហ្គាវើលដ៍ គឺជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់ពុកម៉ែបងប្អូនអបអរពិធីបុណ្យសែនព្រះខែដែលជាពិធីប្រចាំឆ្នាំដ៏សំខាន់មួយរបស់ចិន។ ក្នុងឱកាសដ៏ពិសេសនេះ ណាហ្គាវើលដ៍មានលក់នំសែនព្រះខែ និងម្ហូបពិសេសៗជាច្រើនមុខព្រមទាំងមានការសម្តែងសិល្បៈដ៏អស្ចារ្យរៀងរាល់ថ្ងៃផងដែរ។

ក្រុមមេចុងភៅឈ្នះពានរង្វាន់របស់ណាហ្គាវើលដ៍ សូមណែនាំនំសែនព្រះខែ រសជាតិដែលមានគ្រឿងផ្សំពិសេស និងដុតថ្មីៗរៀងរាល់ថ្ងៃដូចជា រសជាតិគ្រាប់ឈូកស ស្លឹកតើយ និងទុរេន និងរសជាតិទីរ៉ាមីស៊ុថ្មីដែលមានរសជាតិកាហ្វេបែបអ៊ីតាលី។ នំសែនព្រះខែទាំងនេះ មានសម្បកទន់ និងជម្រើសស្នូលធម្មតា និងស៊ុតពីរដែលតំណាងឲ្យខែពេញបូរមី និងសំណាងល្អ។

នំសែនព្រះខែមួយ ដុំតម្លៃ ១០ ដុល្លារ ឬចាប់ពី ៣៦ ដុល្លារសម្រាប់នំរសជាតិទាំង ដែលខ្ចប់ក្នុងប្រអប់ពណ៌មាសដ៏ស្រស់ស្អាតដែលមានលក់រៀងរាល់ថ្ងៃនៅកន្លែងទទួលភ្ញៀវ Lobby Lounge និងភោជនីយដ្ឋានចិនFortune Palace នៅណាហ្គាវើលដ៍ទី១ ព្រមទាំងនៅភោជនីយដ្ឋានក្រោមដី Food Pavilion និងភោជនីយដ្ឋានចិន Hall of Golden Chimes នៅណាហ្គាវើលដ៍ទី២។ លោកអ្នកអាចកម្ម៉ង់ដោយទាក់ទងទៅកាន់ ០១៥៤០២ ៣៤៥ dining@nagaworld.com កម្ម៉ង់លើសពី ៣០ ប្រអប់ឬច្រើនជាងនេះ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ២៥% អ្នកប្រើAlipay ទទួលបានការបញ្ចុះតម្លៃ ១៥% ហើយសមាជិកណាហ្គាវើលដ៍រីវ៉តទទួលបានការបញ្ចុះតម្លៃ១០% (ចុះឈ្មោះឥតគិតថ្លៃ)

សម្រាប់ការជួបជុំដ៏រីករាយជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ និងអ្នកជាទីស្រឡាញ់របស់អ្នក សូមអញ្ជើញទៅពិសាម្ហូបឈុតពិសេសនៅភោជនីយដ្ឋានប្រណីតចិន Hall of Golden Chimes ម្ហូបដ៏ឈ្ងុយឆ្ងាញ់ទាំងនោះ រួមមាន ទាប៉េកាំងខ្វៃ បង្គាស្រុស សាច់គោចំឡក បង្កងទន្លេមេគង្គចំហុយ បាយឆាលាយប៉ាវហ៊ឺ និងម្ហូបបែបចិនជាច្រើនមុខទៀត។ ម្ហូបឈុត មុខសម្រាប់មួយតុគ្នា នាក់ តម្លៃត្រឹមតែ ៣៦៨ដុល្លារ។ ចំណែកម្ហូបឈុត មុខសម្រាប់គ្នា ទៅ ១០ នាក់ តម្លៃតែ ៤៨៨ ប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចទស្សនាការសម្តែងសិល្បៈដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ផងដែរ នៅម៉ោង ល្ងាច រៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ដែលចូលរួមសម្តែងដោយអ្នកសិល្បៈចម្រុះជាតិសាសន៍ដ៏ប៉ិនប្រសប់មកពីជុំវិញពិភពលោក។ លើសពីនេះលោកអ្នកអាចកម្សាន្ត និងថតរូបអនុស្សាវរីយ៍នៅក្នុងអគារដែលមានការតុបតែងចម្រុះពណ៌ដ៏ភ្លឺផ្លេកចង្កៀងគោម និងរូបទន្សាយនៅច្រកចូលធំណាហ្គាវើលដ៍ទី១ និងនៅណាហ្គាវើលដ៍ទី២ ផងដែរ។

ណាហ្គាវើលដ៍ យកចិត្តទុកដាក់បំផុតទៅលើសុខភាពរបស់អតិថិជន និងបុគ្គលិក។ ណាហ្គាវើលដ៍ បាន និងកំពុងអនុវត្តវិធានការបង្ការនៅទូទាំងអគារទាំងពីរដើម្បីធានាសុវត្ថិភាពសម្រាប់គ្រប់គ្នា។ អតិថិជន និងបុគ្គលិកទាំងអស់ ត្រូវបានតម្រូវឲ្យវាស់កម្តៅ ពាក់ម៉ាស់មុខ រក្សាគម្លាតសុវត្ថិភាព និងលាងដៃជាមួយជែលលាងដៃដែលមានផ្តល់ជូននៅទូទាំងអគារទាំងពីរ។

សូមអញ្ជើញទៅណាហ្គាវើលដ៍ និងអបអរពិធីបុណ្យសែនព្រះខែជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់អ្នកក្នុងបរិយាកាសដ៏រីករាយ ៕ដោយ៖ស តារា


ចែករំលែក៖