ខេត្តកណ្តាល៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ លោករដ្នលេខាធិការ អៀង វ៉េងស៊ុន បានដឹកនាំគណៈប្រតិភូ និងក្រុមការងារជំនាញ មាន លោក ចាន់ តារា អនុរដ្ឋលេខាធិការ លោក ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រនិងកំពង់ផែ ប្រធាននាយកដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកនិងសំណង់កំពង់ផែ និង ប្រធាននាយកដ្ឋានរដ្ឋបាលកំពង់ផែ បានចុះពិនិត្យសំណង់កំពង់ផែផ្គត់ផ្គង់ប្រេងឥន្ទនៈ ឲ្យរោងចក្រផលិតអគ្គិសនីកម្ពុជា មានទីតាំងក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។
ការចុះពិនិត្យនេះគឺគោលបំណងមើលនូវវឌ្ឍនភាពនៃការសាងសង់ និងធ្វើការណែនាំផ្នែកបច្ចេកទេសដល់ក្រុមហ៊ុនសាងសង់កំពង់ផែ ឲ្យអនុវត្តសមស្របតាមស្តង់ដាបច្ចេកទេសបានត្រឹមត្រូវ៕
ដោយ៖ សិលា