ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុននាង និងលោកស្រី ធុល ឡារី អញ្ជើញទៅបុណ្យឆ្លងភ្ជុំបិណ្ឌ នៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ​ និងវត្តនន្ទមុនី​

ចែករំលែក៖

ភ្នំពេញ៖ ក្នុងថ្ងៃភ្ជុំបិណ្ឌ ថ្ងៃ១៥ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ អ្នកនាំពាក្យព្រឹទ្ធសភា និងលោកស្រី ធុល ឡារី ព្រមជាមួយក្រុមគ្រួសារសាច់ញាតិ បាន​អញ្ជើញចូលរួម​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ជាមួយ​ពុទ្ធបរិស័ទជិតឆ្ងាយ នៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ​ និងវត្តនន្ទមុនី​ ស្ថិតនៅក្នុងខណ្ឌ មានជ័យ​ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកនិងលោកស្រី បាននាំយកនូវគ្រឿងសក្ការៈបូជា ​មានទៀន ធូប ផ្កាភ្ញី សម្រាប់បូជាចំពោះព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងបាន​នាំយកនូវចតុបច្ច័យ បច្ច័យទេយ្យទាន គ្រឿង​ឧបភោគ បរិភោគ ប្រគេនចំពោះព្រះសង្ឃ ព្រមទាំងរាប់បាត្រ បង្សុកូល វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនចំពោះបុព្វការីជនញាតិកាទាំង៧សន្តាន ដែល​បានធ្វើមរណកាល៕

ដោយ៖សិលា


ចែករំលែក៖