អន្តរជាតិ៖សហគមន៍អឺរ៉ុប បានអំពាវនាវដល់កូរ៉េខាងជើងគោរពតាមការសន្យា ផ្អាករាល់សកម្មភាពសាកល្បងមីស៊ីល និងគ្រាប់បែកបរមាណូ។ ជាមួយគ្នានោះអឺរ៉ុបបានប្រកាសថា កូរ៉េខាងជើងនឹងមិនអាចក្លាយទៅជាប្រទេសបរមាណូនោះឡើយ តាមសន្ធិសញ្ញា NPT។
សហគមន៍អឺរ៉ុបបានអំពាវនាវដល់កូរ៉េខាងជើងគោរពទៅតាមការសន្យាផ្អាកការសាកល្បងមីស៊ីលនិងបរមាណូ។ តាមសន្ធិសញ្ញាមិនរីកសាយភាយអាវុធបរមាណូពិភពលោក (NPT) គឺកូរ៉េខាងជើង មិនអាចក្លាយជាប្រទេសបរមាណូនោះឡើយ។
នៅក្នុងសេចក្តីប្រកាសស្តីពីការមិនរីកសាយភាយអាវុធបរមាណូកាលពីដើមសប្តាហ៍ សហគមន៍អឺរ៉ុបបានអំពាវនាវកូរ៉េខាងជើង មិនត្រូវសាកល្បងបរមាណូនោះឡើយ។ ជាមួយគ្នានេះអឺរ៉ុបបានស្នើដល់កូរ៉េខាងជើងបោះបង់កម្មវិធីបរមាណូនិងគោរពទៅតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។
នៅក្នុងសេចក្តីប្រកាសរបស់សហគមន៍អឺរ៉ុបបានបញ្ជាក់ថា នឹងបន្តរក្សាការដាក់ទណ្ឌកម្មដដែល រហូតដល់កូរ៉េខាងជើងអនុវត្តជំហានវិជ្ជមានក្នុងកម្មវិធីបរមាណូ។
ជាមួយគ្នានេះដែរ ក្រសួងឯកភាពជាតិកូរ៉េខាងត្បូង នៅថ្ងៃទី១៧ខែកញ្ញា បានឲ្យដឹងថា ប្រទេសនេះនឹងរៀបចំពិធីជួបជុំគ្រួសារដែលបែកបាក់ដោយសារសង្គ្រាម ។ លោកLee In-young រដ្ឋមន្ត្រីក្រសួងឯកភាពជាតិបង្ហាញក្តីសង្ឃឹមថា នឹងរៀបចំពិធីជួបជុំគ្រួសារក្រោយកូវីដ-១៩ បានបញ្ចប់ទៅ៕ដោយ៖ធី រីណា