ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យកំពុងឆាបឆេះផ្សារសំរោងយ៉ោង យ៉ាងសន្ធោរសន្ធៅ ចំថ្ងៃភ្ជុំបិណ្ឌរួច ក្នុងស្រុកបាទី ខេត្តតាកែវ មុននេះបន្តិច

ចែករំលែក៖

ខេត្តតាកែវ៖ អគ្គិភ័យបាន និងកំពុងឆាបឆេះផ្សារសំរោងយ៉ោង យ៉ាងសន្ធោរសន្ធៅ ស្ថិតលើផ្លូវជាតិលេខ២ ក្នុងស្រុកបាទី ខេត្តតាកែវ នៅមុននេះបន្តិច។ នេះបើតាមការបញ្ជាក់អោយដឹងពីលោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ខេត្តតាកែវ។
លោកបន្តថា៖ ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណជាង៧យប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ ខណៈនេះរថយន្តពន្លត់អគ្គិភ័យក៏កំពុងចេញអន្តរាគមន៍ផងដែរ។
ទាំងសមត្ថកិច្ច និងអាជ្ញាធរកំពុងជួយអន្តរាគមន៍ពន្លត់ ប៉ុន្តែមិនទាន់ដឹងពីមូលហេតុនៃការឆាបឆេះនៅឡើយទេ។
ព័ត៌មានលម្អិតអង្គភាព«នគរដ្រេហ្គន» នឹងផ្សាយជូនពេលបន្ទាប់ទៀត៕

ដោយ៖សិលា


ចែករំលែក៖