ភ្នំពេញ៖ រូបមន្តវិធីធ្វើប្រហិតសាច់គោ មានគ្រឿងផ្សំ៖ សាច់គោ កន្លះគីឡូ,ម្សៅពោត ១៥ក្រាម,ម្សៅដុត(Banking powder) ១ស្លាបព្រាកាហ្វេ(អាចរកទិញបាន),ទឹក ៥០មីលីលីត្រ,ទឹកត្រី ១ស្លាបព្រាបាយ,អំបិល ១០ក្រាម,ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ។
ចំពោះវិធីធ្វើ ៖ ១.ហាន់សាច់គោជាដុំៗល្មម រួចយកទៅកិនឲ្យសាច់ម៉ត់ល្អ ទុកមួយអន្លើ។
២.យកចានដាក់លាយទឹក ទឹកត្រី អំបិល ម្រេចម៉ត់ ម្សៅពោត និងម្សៅដុតលាយចូលគ្នាឲ្យសព្វ។
៣.បន្ទាប់មកចាក់គ្រឿងដែលលាយហើយចូលជាមួយសាច់កិន ឬច្របល់ចូលគ្នាឲ្យសព្វល្អ រួចដួសដាក់ចានគ្របទុកដាក់ចូលទូរទឹកកករយៈពេល ១០នាទី។
៤.ដាក់ឆ្នាំងដាំទឹកឲ្យពុះសិន រួចបិទភ្លើង(បើដាក់ចូលស្ងោរពេលទឹកកំពុងពុះ ប្រហិតនឹងបែកសាច់) ហើយមូលសាច់ជាដុំៗ ដាក់ចូលឆ្នាំងទុកឲ្យប្រហិតអណ្តែតឡើងសិន។
៥.បន្ទាប់មកស្រង់ដាក់ត្រាំទឹកកក ឬទឹកត្រជាក់ធម្មតាមួយសន្ទុះ រួចស្រង់ចេញជាការស្រេច។ អាចយកដាក់រក្សាទុកក្នុងទូរទឹកកកបាន៕
ប្រភព៖ អ៊ាង សុផល្លែត