ភ្នំពេញ ៖ បុរសជនសង្ស័យម្នាក់ខឹងបុរសជនជាតិចិន២នាក់ទំនាស់ពាក្យសំដីយកកូនកាំបិតចាក់ជនជាតិចិន២នាក់របួស ត្រូវកម្លាំងនគរបាលបង្រ្កាបឃាត់ខ្លួនយកមកសាកសួរនាំហេតុការកើតឡើង កាលវេលាម៉ោង០៨និង០០នាទីយប់ថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ ២០២០នៅ ចំណុចផ្លូវបេតុង ក្រុមទី១៥ ភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ ។
ជនរងគ្រោះទី១-ឈ្មោះHUANG XIAOHAI ប្រុស អាយុ45 ឆ្នាំ ជនជាតិចិន ប៉ាស្ព័រលេខEF7956201ស្នាក់នៅក្រុមហ៊ុនស្រាបៀរ ganzberg ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរជាងផ្សារដែក (របួសដៃឆ្វេង )។
ជនរងគ្រោះទី២-ឈ្មោះLUO YONGKUNភេទប្រុសអាយុ53ឆ្នាំ ជនជាតិចិន លេខប៉ាស្ព័រ E00208085ស្នាក់នៅក្រុមហ៊នហ្គេនស្បឿតganzberg ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (រងរបួសធ្ងន់ខ្នងខាងឆ្វេង)។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានអោយដឹងថា៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃិន សុផល ភេទប្រុសអាយុ៣៨ ឆ្នាំមុខរបរកម្មករកាប់ជ្រូក ស្នាក់នៅក្នុង កុងស៊ីកាប់ជ្រូក ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានសារធាតុញៀន ។
លោកបន្តថា៖ មុនកើតហេតុនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៩ និង៣០នាទី ជនសង្ស័យនិងប្អូនប្រុសរបស់ខ្លួនបានជិះម៉ូតូទៅរកជនរងគ្រោះ ដើម្បីសួរនាំទំនាស់កាលពីថ្ងៃមុននៅកន្លែងធ្វើការ ប៉ុន្តែ មិនបានជួបកត្រឡប់មកវិញ ។ លុះដល់វេលាម៉ោង ២០និង ០០នាទីថ្ងៃខែឆ្នាំដដែល ជនសង្ស័យបាន ទៅរកជនរងគ្រោះម្ដងទៀត ដោយបានកាន់កូនកាំបិត ខាងលើទៅជាមួយផង ពេលនោះបានជួបជនរងគ្រោះឈ្មោះHUANG XIAOHAI កំពុងចេញពីធ្វើការដេីរតាមផ្លូវ ក៏ទៅចាក់ជនរងគ្រោះបណ្ដាលរបួស ឃើញដូចនេះជនរងគ្រោះឈ្មោះLUO YONGKUN បានស្ទុះមកជួយត្រូវបានជនសង្ស័យចាក់ឲ្យរងរបួសកំភួនដៃខាងឆ្វេង។ ភ្លាមនោះមានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ហើយកម្លាំងនគរបាលអធិការដ្ឋាន ប៉ុស្តិ៍និងខណ្ឌចុះអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗបច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងនគរបាលឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូលទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ចំពោះជនរងគ្រោះទាំងពីរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះបន្ទាន់៕ដោយ៖ ជី ណា