ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារទឹកប្ដូរនិស្ស័យធ្វើឱ្យបងថ្លៃស្លាប់ ចំណែកប្អូនថ្លៃជាប់ខ្នោះក្នុងថ្ងៃភ្ជុំធំ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ដោយសារតែទឹកប្ដូរនិស្ស័យបានធ្វើឱ្យបុរសម្នាក់ដែលជាបងថ្លៃស្លាប់ ចំណែកប្អូនថ្លៃត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច។នេះបើយោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចស្រុកភ្នំព្រឹកបានឱ្យអ្នកសារព័ត៌មានដឹងយ៉ាងដូច្នេះថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២០៖០០នាទី នៅចំណុចក្រុមទី២ ក្នុងភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានអំពើហិង្សាមានស្ថានទម្ងន់ទោសដោយប្រើកាំបិតកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ ដែលបង្កឡើងដោយជនសង្ស័យម្នាក់ ឈ្មោះ ជុំ ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ បានយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះ ឈ្មោះ ចាន់ ប៊ុនថន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នាចំនួន២កាំបិតត្រូវចំសៀតផ្កាខាងស្តាំចំនួន១កាំបិត និងចំដើមទ្រូងចំនួន១កាំបិត 

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ទៀតថាជនរងគ្រោះពេលផឹកស្រាស្រវឹង បានវាយធ្វើបាបឪពុកបង្កើតរបស់ខ្លួន ទើបជនសង្ស័យដែលត្រូវជាប្អូនថ្លៃយកកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះដែលត្រូវជាបងថ្លៃបណ្តាលឱ្យស្លាប់តែម្តងទៅ ។  

   បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបួរឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ សសម


ចែករំលែក៖