ព័ត៌មានទាន់ហេតុការណ៍៖

អំណោយដ៏ថ្លៃថ្លារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិត្រូវបានលោកស្នងការនាំយកប្រគល់ជូនមន្ត្រីនគរ បាលទូទាំងស្រុកកណ្តាលស្ទឹង

ចែករំលែក៖

ខេត្តកណ្ដាល៖ ថវិកាមួយចំនួនព្រមទាំងអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត​ សាវឿន អគ្គស្នងការនគរបាលជាតិ​ ត្រូវបាន​លោក​ឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្តាល​នាំយកទៅប្រគល់ជូនដល់មន្ត្រីនគរបាល នៃអធិការដ្ឋាននគរ​បាលស្រុកកណ្តាលស្ទឹង នៅរសៀលថ្ងៃទី១៨ ខែកញ្ញា​ ឆ្នាំ២០២០​ ។
មន្ត្រីនគរបាល នៃអធិការដ្ឋាននគរ​បាលស្រុកកណ្តាលស្ទឹង​មានចំនួន១៨០រូប ក្នុងនោះទទួលបានថវិកា៥០០០០រៀល និងអាវភ្លៀងចំនួន០១ក្នុងម្នាក់ៗ។ ដោយឡែកអធិការនគរបាលស្រុកទទួលបានម៉ូតូធំចំនួន០៥គ្រឿង ទុកសម្រាប់អោយមន្ត្រីជិះបំពេញការងារក្នុងមូលដ្ឋាន។
ឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្ដាល បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាក​សួរសុខទុក្ខពីសំណាក់ នាយឧត្តម​សេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នង ការនគរបាលជាតិ និងបានណែនាំឲ្យកងកម្លាំងនគរបាលទាំងអស់រក្សាសាមគ្គី​ភាពផ្ទៃក្នុង រួមគ្នាគិត​ រួមគ្នាធ្វើ ធ្វើអោយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជឿរទុក​ចិត្ត និងអោយពួកគាត់រស់នៅក្នុងភាពសុខ​សាន្តដោយមិនមានការភ័យខ្លាច ។ ក្រៅពីការងារជំនាញ និងបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កងកម្លាំងទាំងអស់ត្រូវនាំគ្នាថែទាំសុខភាព​ អនាម័យ​ខ្លួនប្រាណអោយបានស្អាតជានិច្ច ដើម្បីជៀសឆ្ងាយពីជម្ងឺផ្សេងៗ ពិសេស​ជម្ងឺកូវីដ-១៩។
សូមបញ្ជាក់ថា សកម្មភាពជួបសំណេះ​សំណាល​ និងចែកជូនថវិកា​ ព្រមទាំងអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត​ សាវឿន អគ្គស្នងការនគរបាលជាតិ​នេះ​ ត្រូវបាន​លោកឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្តាលធ្វើឡើងចំនួន៣ស្រុករួចមកហើយ គឺនៅស្រុកល្វាឯម ស្រុកលើកដែក និងស្រុកពញាឮ។ ហើយលើកទី៤នេះធ្វើឡើងនៅស្រុកកណ្តាលស្ទឹង និងបន្តធ្វើទៀតរហូតគ្រប់១១ក្រុង/ស្រុកចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តកណ្តាល៕

ដោយ៖សិលា


ចែករំលែក៖