ព័ត៌មានទាន់ហេតុការណ៍៖

មុននេះបន្តិច៖ មានអគ្គិភ័យឆេះឃ្លាំងដាក់សម្ភាររបស់រោងចក្រជ្រលក់ក្រណាត់ នៅសង្កាត់១ ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានករណីអគ្គិភ័យមួយបានកើតឡើង នៅទីតាំងអគារឃ្លាំងដាក់សម្ភារ នៃរោងចក្រលីនស័ តិចថាយ៍ (ជ្រលក់ក្រណាត់) ក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។ នេះបើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង០១៖៣០នាទីថ្ងៃត្រង់ ទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ
លោកឧត្តមសេនីយ៍ស្នងការ បានអះអាងថា ភ្លាមៗរថយន្តពន្លត់អគ្គីភ័យ៤គ្រឿង (របស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន២គ្រឿង,កងរាជអាវុធហត្ថខេត្ត ចំនួន១គ្រឿង,កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន១គ្រឿង) ចេញអន្តរាគមន៍ពន្លត់។
បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បច្ចុប្បន្នសកម្មភាពពន្លត់អគ្គីភ័យនៅកន្លែងកើតហេតុកំពុងដំណើរការយ៉ាងយកចិត្តទុកដាក់។
អគ្គិភ័យនេះមិនទាន់ដឹងមូលហេតុនៅឡើយ ចាំអង្គភាព«នគរដ្រេហ្គន»នឹងបន្តលម្អិតបន្ថែមពេលក្រោយ៕

ដោយ៖សិលា


ចែករំលែក៖