ប្រទេសវៀតណាម៖ ព្យុះលេខ៥ បានសម្លាប់មនុស្ស២នាក់ និង១១០នាក់បាត់ខ្លួន នៅភាគកណ្តាលនៃប្រទេសវៀតណាម ។ តាមការប្រកាសរបស់ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម( PCTT) បានបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី១៩ខែកញ្ញាព្យុះលេខ៥ បានបង្កឲ្យមានការខូចខាតដល់ខេត្តមួយចំនួនដូចជា ហាទិញ(Ha tinh) Quang Binh, Quang Tri Quang Nam , Da Nang និងទីក្រុងវ៉េ ។
អ្នកស្លាប់ដោយសារព្យុះមានពីរនាក់គឺនៅទីក្រុងវ៉េម្នាក់ និងដាណាងម្នាក់ ហើយអ្នករងរបួសភាគច្រើននៅទីក្រុងវ៉េ មានដល់ទៅ ៩៥នាក់។
ជាមួយគ្នានេះព្យុះលេខ៥ បានបំផ្លាញទ្រព្យសម្បត្តិជាច្រើន ក្នុងនោះមានផ្ទះ១០ខ្នង រងការបំផ្លាញបាក់ស្រុតទាំងស្រុង និង ផ្ទះ ២២.៥៦២ខ្នង ប៉ើងដំបូល ភាគច្រើននៅទីក្រុងវ៉េ។ ក្រៅពីនេះនៅមានផលដំណាំ រាប់ពាន់ហិកតារងការបំផ្លាញផងដែរ។
បច្ចុប្បន្នតំបន់ដែលរងផលប៉ះពាល់ ដោយព្យុះលេខ៥ កំពុងតែត្រួតពិនិត្យពីកម្រិតប៉ះពាល់ ដើម្បីវាយតម្លៃឲ្យបានច្បាស់ពីការខាតបង់ ។ ជាមួយគ្នានេះមន្ត្រីក្នុងតំបន់ ក៏បានទៅសួរសុខទុក្ខពលរដ្ឋដោយផ្ទាល់ក្នុងតំបន់រងគ្រោះ ក៏ដូចជារៀបចំសណ្តាប់ធ្នាប់ឡើងវិញ ក្រោយព្យុះឆ្លងផុត៕ដោយ៖ធី រីណា