ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី​ ឃាត់ខ្លួន​ បុរសម្នាក់ដែលបង្កហិង្សាលេីសង្សាររបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំពេញថ្មីឃាត់ខ្លួន ជនសង្ស័យ ០១នាក់ ករណីហិង្សាដោយចេតនា(ប្រើដៃវាយឲ្យរបួស) នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូវ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅម៉ោង០៦ព្រឹក ថ្ងៃទី២០​ ខែកញ្ញា​ ឆ្នាំ២០២០។ ហេតុការណ៍បង្ករបួសស្នាមនេះបានកើតឡើង កាលពីម៉ោង០១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំពេញថ្មីបានឲ្យដឹងថាជនសង្ស័យឈ្មោះ ប៉ា សុវណ្ណារិទ្ធ អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពប្រើដៃវាយភ្នែកជនរងគ្រោះ ឈ្មោះ នួន គឹមឡាង អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរស្នាក់នៅបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូវ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(របួសហើមជាំភ្នែកទាំង២​ និងគុំត្រចៀកខាងស្តាំ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន
នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមបន្តនីតិវិធី​ ៕ ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖