អន្តរជាតិ៖ ប្រធានក្រុមប្រឹក្សាអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានប្រកាសលទ្ធផលនៃការជ្រើសរើសអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកថ្មី ក្នុងជុំទីមួយ និងពេលវេលាសម្រាប់ការជ្រើសរើសជុំទីពីរ។
បេក្ខភាពអគ្គនាយក(WTO)នឹង ត្រូវជ្រើសរើសក្នុងជុំទីពីរទៀត មាន ដូចជា លោកស្រី Yoo Myung-hee (កូរ៉េខាងត្បូង), លោក Liam Fox (អង់គ្លេស), លោកស្រី Ngozi Okonjo-Iweala (Nigeria), លោក Mohammed al-Tuwaijri (Saudi Arabia) និងលោកស្រីAmina Mohamed (Kenya)។
ការជ្រើសរើសជុំទីមួយចាប់ផ្តើមធ្វើឡើងតាំងពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ខែកញ្ញា ហើយក្នុងចំណោមបេក្ខភាព៨រូប គឺត្រូវជ្រើសរើសយកតែ៥រូបសម្រាប់ជុំទីពីរ ។ ប្រធានគណៈកម្មការWTO អគ្គរដ្ឋទូត ណូវែលហ្សេឡង់លោក David Walker បានបញ្ជាក់ថា សមាជិក WHO ទាំង១៦៤ប្រទេសត្រូវបានសួរនាំជាសំខាន់ស្តីពីការជ្រើសរើសប្រធានថ្មី ហើយក្នុងចំណោមបេក្ខភាពទាំង៨រូបគឺជ្រើសរើសបាន៤រូប។
ក្នុងចំណោមបេក្ខភាពដែលមិនទទួលបានការជ្រើសខ្ពស់មាន៣ប្រទេសគឺម៉ុលដូវ៉ា(Moldova) ម៉ិចស៊ីកូ និងអេហ្ស៊ីប។ នៅថ្ងៃទី២៤ខែកញ្ញា ដល់ថ្ងៃទី៦ខែតុលា សមាជិកទាំង១៦៤ប្រទេស នឹងត្រូវជ្រើសរើសតែ២រូបប៉ុណ្ណោះ ដោយបន្តជម្រុះ៣នាក់ទៀត។ ក្រោយការជ្រើសរើសវគ្គទីពីរបញ្ចប់ ប្រធានគណៈកម្មការនឹងប្រកាសលទ្ធផលហើយកំណត់ពេលវេលាការជ្រើសរើសចុងក្រោយបង្អស់ ដែលមានបេក្ខភាពតែពីររូបប៉ុណ្ណោះ ៕
ដោយ៖ធី រីណា