កីឡាការិនីវាយតឺន្នីសលំដាប់លេខ២ពិភពលោកនាង SimonaHalep បានបន្តដំណើរដើម្បីមានសង្ឈឹមឈ្នះពានរង្វាន់Italian Open ជាលើកទី ១ របស់នាងបន្ទាប់ពីនាងបានផ្តួលកីឡាការិនី Garbine Muguruza ក្នុងលទ្ធផល ៦–៣ ,៤–៦ ,៦–៤ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅទីក្រុងរ៉ូម។
កីឡាការិនីវាយតឺន្នីសលំដាប់កំពូលវ័យ២៨ឆ្នាំរូបនេះបានផ្តួលគូប្រជែងរបស់នាងអាយុ២៦ឆ្នាំក្នុងសិតទី១ ។ បន្ទាប់មកគូនេះបានធ្វើការសម្រាកជាច្រើនលើកនៅសិតទី២ មុនពេលដែលកីឡាការិនី Garbine Muguruza របស់អេស្ប៉ាញបង្ខំចិត្តធ្វើការសម្រេចចិត្តបន្តការប្រកួត។
កីឡាការិនី Simona Halep នឹងត្រូវប៉ះកីឡាការិនីMarketa Vondrousova ឬកីឡាការិនី KarolínaPliskova ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍វាយតឺន្នីសItalian Open លើកទី៣ របស់នាងនៅថ្ងៃចន្ទនេះ។
ម្ចាស់ជើងឯករង Australian Open កីឡាការិនីGarbine Muguruza ដែលបានផ្តួលកីឡាការិនីអង់គ្លេសJohanna Konta ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្របានប្រើពេលវេលាសម្រាកនៅចុងបញ្ចប់នៃសិតទី១ និងហាក់ដូចជាមានការឈឺចាប់ដៃបន្តិចបន្តួច។
កីឡាការិនី Garbine Muguruza ដែលមានភាពទុនខ្សោយបន្តិច បានឈ្នះការប្រកួត៤ លើកចុងក្រោយ តែក៏ត្រូវកីឡាការិនីSimona Halep យកឈ្នះក្នុងវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រនេះសម្រាប់ការប្រកួត៣សិត។ កីឡាការិនីលេខ១៧ពិភពលោកGarbine Muguruza មិនអាចរក្សាខ្លួននាងក្នុងការប្រកួតបន្ទាប់ដោយមានកំហុសទ្វេដងធ្វើឲ្យរូបនាងចាញ់អតីតម្ចាស់ជើងឯក Grand Slam ២សម័យកាលគឺកីឡាការិនីGarbine Halep តែម្តង ៕ដោយ៖ភារៈ