ព័ត៌មានទាន់ហេតុការណ៍៖

លោក គួច ចំរើន ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការដ្ឋានសាងសង់អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រភពពីរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

គួរបញ្ជាក់ផងដែរថា ក្នុងគម្រោងសាងសង់អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំការសាងសង់អគារ ចំណែកផ្នែកម៉ាសុីន ឧបករណ៍ និងបរិក្ខារបំពាក់ផ្សេងៗសម្រាប់ពិនិត្យវិភាគ គឺទទួលការឧបត្ថម្ភពីប្រទេសចិន។ ក្រោយការការសាងសង់អាគារមន្ទីរពិសោធន៍នេះរួចរាល់ជាស្ថាពរ នឹងជួយសម្រួលក្នុងការពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លងដូចជាជំងឺកូវីដ-១៩ ជាដើម។ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងខេត្តព្រះសីហនុ អាចទទួលបានសេវាពិនិត្យវិភាគជំងឺផ្សេងៗនៅទីនេះតែម្តងដោយមិនចាំបាច់ចំណាយពេលយកទៅវិភាគនៅរាជធានីភ្នំពេញដូចមុនទៀតឡើយ៕

ដោយ៖ សិលា


ចែករំលែក៖