ព័ត៌មានទាន់ហេតុការណ៍៖

វិមាន Taj Mahal របស់ឥណ្ឌា ចាប់​ផ្ដើមបើកទទួល​ភ្ញៀ​វវិញ​ បើទោះជាករណី​ឆ្លង COVID-19 នៅតែបន្តកើនឡើងក៏ដោយ

ចែករំលែក៖

អន្តរជាតិ៖ អាជ្ញាធរឥណ្ឌា នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះបានប្រកាសបើកឲ្យភ្ញៀវទេសចរចូលទស្សនាវិមាន Taj Mahal ដែលសម្បត្តិបេតិកភណ្ឌពិភពលោកមួយរបស់ប្រទេសឥណ្ឌា ដែលនេះជាសញ្ញានៃការបើកដំណើរការអាជីវកម្មដូចធម្មតាវិញ បើទោះបីជាស្ថានភាពCOVID-19 នៅប្រទេសមួយនេះ នៅតែបន្តអាក្រក់ដដែលដោយករណីឆ្លងនៅឥណ្ឌា អាចមានច្រើនជាងចំនួនឆ្លងនៅអាមេរិកនៅពេលខ្លីខាងមុខ

បើតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP បាននិយាយថា ឥណ្ឌាដែលមានប្រជាជន , ពាន់លាននាក់ បានកត់ត្រាករណីឆ្លងCOVID-19 ជាង . លានករណី ចំណែកអ្នកឆ្លងថ្មីមានជិត ១០ ម៉ឺននាក់ក្នុងនោះអ្នកស្លាប់ជាង .០០០ នាក់ត្រូវបានរាយការណ៍ស្ទើររៀងរាល់ថ្ងៃជាក់ស្ដែងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលក្រុងញូវដែលី ក៏ចាប់ផ្ដើមបន្ធូរបន្ថយការរឹតត្បិតបន្តិចម្តងៗដែលក្នុងនោះរាប់បញ្ចូលទាំង ការដំណើរការផ្លូវរថភ្លើង ការបើកជើងហោះហើរក្នុងស្រុកវិញ ការបើកទីផ្សារភោជនីយដ្ឋានជាដើម ចាប់ពីថ្ងៃទី២១ខែញ្ញទៅ វិមាន Taj Mahal ក៏ចាប់ទទួលភ្ញៀវិញដែរ

សូមជម្រាបថា វិមាន Taj Mahal ត្រូវបានបិទតាំងពីខែមីនាកន្លងទៅនៅពេលដែលជំងឺ COVID-19 រាលដាលដល់ប្រទេសឥណ្ឌាហើយការបិទវិមាននេះ គឺជាវិធានការបិទប្រទេសរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី ដើម្បីកាត់បន្ថយការឆ្លង ប៉ុន្តែយ៉ាងណាក៏ដោយ ការរឹតត្បិតនេះបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចឥណ្ឌា ខណៈដែលលោក ម៉ូឌី វិញ ក៏មានការស្ទាក់ស្ទើរក្នុងការធ្វើដូចប្រទេសផ្សេងទៀត លើការរឹតបន្តឹងម្តងទៀត

ទន្ទឹមនឹងនេះ មន្ត្រីសុខាភិបាលឥណ្ឌា ក៏បានសង្កត់ធ្ងន់ថា វិធានការការរក្សាម្លា ក៏ត្រូវរឹតបន្តឹងដែរ ហើយចំនួនអ្នកទស្សនាប្រចាំថ្ងៃនឹងត្រូវបានកំណត់ត្រឹមតែ៥០០០នាក់ប៉ុណ្ណោះ ចំនួននេះ ស្មើនឹងមួយភាគបួននៃចំនួនអ្នកចូលទស្សនានៅពេលធម្មតា ព្រោះជារៀងរាល់ឆ្នាំ វិមានTaj Mahal បានទាក់ទាញភ្ញៀវអោយចូលទស្សនាចំនួន លាននាក់ក្នុងមួយឆ្នាំ លើសពីនេះទៅទៀត សំបុត្រអាចទិញបានតាមអ៊ីនធឺណិតតែប៉ុណ្ណោះ

ដោយឡែកអ្នកជំនាញខាងបុរាណវិទ្យាជាន់ខ្ពស់ដែលទទួលបន្ទុកវិមានក្នុងទីក្រុង Agra លោក Vasant Swarnkar បានប្រាប់ក្រុមអ្នកសារព័ត៍ថា «​រង្វង់សម្រាប់ឈរកំពុងត្រូវបានកំណត់ ជាមួយគ្នានោះផងដែរអ្នកចូលទស្សនានឹងត្រូវតម្រូវអោយពាក់ម៉ាស់ជាចាំបាច់ហើយគ្មាននរណាម្នាក់អនុញ្ញាតអោយចូលដោយគ្មានការវាស់កម្តៅបានទេ​»៕ដោយ៖ស តារា


ចែករំលែក៖