ព័ត៌មានទាន់ហេតុការណ៍៖

អគាររដ្ឋបាលដ៏ប្រណីតរបស់កងរាជអាវុធហត្ថខណ្ឌដូនពេញបញ្ចប់ការសាងសង់ក្រោមការត្រួតពិនិត្យពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង

ចែករំលែក៖

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយមេបញ្ជាការរង នាយរងសេនាធិការ និងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌទាំង១៤ បានឆ្លៀតពេលចុះទៅពិនិត្យការងារសាងសង់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញជាថ្មីម្ដងទៀតដើម្បីត្រៀមដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងអំឡុងខែតុលា ឆ្នាំ២០២០ខាងមុខនេះ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងថា អគារដ៏ប្រណីត និងប្រិតប្រៀងគុណភាពស្របតាមស្តង់ដារបច្ចេកទេសនេះ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ100% ក្រោមការតាមដាននិងត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីរូបលោកផ្ទាល់ បន្ទាប់ពីអគារមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា ដែលបានសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការរួចមកហើយ ហើយអគារទាំងពីរនេះ នឹងក្លាយជាគំរូសម្រាប់បន្តកសាងជួសជុលកែលម្អបណ្តាមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដទៃទៀតជាបន្តបន្ទាប់ ដើម្បីឲ្យស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖