ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី មិថុនា ភូថង អញ្ជើញបិទវគ្គហ្វឹកហ្វឺន ដល់នាយទាហាន ​នាយទាហានរង​ និងពលទាហាន​

ចែករំលែក៖

ខេត្តកោះកុង៖ នារសៀលថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ដល់នាយទាហាន ​នាយទាហានរង​ និងពលទាហាន​ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង។

ក្នុងឱកាសនោះដែរ លោកស្រី អភិបាលខេត្ត សូមចូលរួមអបសាទរចំពោះសិក្ខាកាមទាំងអស់ ដែលបានយកចិត្តខ្ពស់ក្នុងការហ្វឹកហ្វឺន រហូតទទួលបានលទ្ធផលល្អ ដោយមានការយកចិត្តទុកដាក់ខ្ពស់របស់យោធាចារ្យ ដែលបានបង្ហាត់បង្ហាញ ដល់នាយទាហាន នាយទាហានរង និងពលទាហាន សម្រាប់ពង្រឹងសមត្ថភាព ជំនាញ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងបូរណភាពទឹកដី ជាពិសេសចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងការពារតាមបណ្តោយព្រំដែនកម្ពុជា -ថៃ៕

ដោយ៖ សិលា


ចែករំលែក៖