ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសេចក្ដីណែនាំដល់គ្រប់បណ្ដាអគ្គ.ជំនាញពាក់ព័ន្ធនានាចំណុះក្រសួង រដ្ឋបាលរាជធានី ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត យកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដូចជាបណ្ដឹង សំណើរ សំណូមពរ មតិយោបល់ ការថ្នាំងថ្នាក់ និងក្ដីកង្វល់របស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ ។
សម្តេចបានលើកឡើងថា៖ កន្លងមកក្រសួងមហាផ្ទៃបានទទួលយកការដោះស្រាយចំពោះបណ្តឹង សំណើ សំណូមពរ មតិ យោបល់ ការថ្នាំងថ្នាក់ ឬក្តីកង្វល់របស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ តាមរយៈ ការដាក់លិខិតចូលមកក្រសួងមហាផ្ទៃ តាមរយៈផេកហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង និងតាមរយៈ ការដកស្រង់សារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមនានា ដើម្បីបញ្ជូនទៅអោយអគ្គ ចំណុះក្រសួង រដ្ឋបាលរាជធានី . ជំនាញពាក់ព័ន្ធនានា -ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការដោះស្រាយ ។ ក្រសួងបាត់ទុកថា នេះជាវិធីផ្តល់សេវាជូនប្រជាពលរដ្ឋមួយដ៏សំខាន់ ។ ដោយពិនិត្យឃើញថា ការដោះស្រាយបញ្ហាខាងលើ មួយចំនួនទទួលបានលទ្ធផលល្អប្រសើរ និងបានឆ្លើយតបទាន់ពេលជូនប្រជាពលរដ្ឋ និងបញ្ហាមួយចំនួនទៀតមិន ទាន់ទទួលបានលទ្ធផលនៅឡើយ ហេតុនេះ ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដល់គ្រប់បណ្តាអគ្គ ព័ន្ធនានាចំណុះក្រសួង រដ្ឋបាលរាជធានី .ជំនាញពាក់ -ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដូចខាងក្រោម៖
– ត្រូវយកចិត្តទុកដាក់តាមដាន និងធ្វើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋអោយបានល្អ តាម គោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ
– ត្រូវធ្វើការដោះស្រាយហើយដោះស្រាយទៀត រហូតទទួលបានលទ្ធផលដល់ចប់ អោយបានត្រឹមត្រូវ ប្រកបដោយតម្លាភាព និងយុត្តិធម៌
– ត្រូវធ្វើរបាយការណ៍អំពីលទ្ធផលនៃការដោះស្រាយជូនមកក្រសួងមហាផ្ទៃ វិញ ដើម្បីក្រសួងមានវិធានការបន្ត ។ ទទួលបានសេចក្តីណែនាំនេះ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការ ដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គាធិការនៃអគ្គាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយក ដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធានក្រុមប្រឹក្សានីតិកម្ម ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកនៃអគ្គ នាយកដ្ឋានពន្ធនាគារ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អភិបាលនៃគណៈអភិបាលរាជធានី រាជធានី -ខេត្ត ស្នងការនៃស្នងការដ្ឋាន-ខេត្ត និងអង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តតាមសេចក្តីណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ សុខ ខេមរា