ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនាវដ្តី​ Time ប្រកាសបញ្ជីឈ្មោះ​បុគ្គល១០០នាក់ដែលមានឥទ្ធិពលបំផុតលើពិភពលោកឆ្នាំ​២០២០

ចែករំលែក៖

បញ្ជីឈ្មោះ​បុគ្គលល្បីៗទាំង​១០០រូប​ក្នុងពិភពលោក គឺតែងតែជ្រើសរើសជារៀងរាល់ឆ្នាំ ហើយក្នុងចំណោមនោះមានការផ្លាស់ប្តូរតិចតួចតែប៉ុណ្ណោះ ។ នៅក្នុងចំណោមបុគ្គលល្បីៗ មានទាំងអ្នកនយោបាយ ​អ្នកសិល្បៈ អ្នកជំនួញ …។
ចំពោះអ្នកនយោបាយក្នុងចំណោមបុគ្គលល្បីៗរបស់សារព័ត៌មាន​Time បានផ្សាយថា មានវត្តមានរបស់​បុគ្គលល្បីៗដូចជា ប្រធានាធិបតីត្រាំ លោក ចូ បៃឌិន ប្រធានាធិបតីចិនស៊ី ជីនពីង​ អធិការបតីអាល្លឺម៉ង់ លោកស្រី ម៉ាក់គែល ប្រធានាធិបតីប្រេស៊ីល នាយករដ្ឋមន្ត្រីឥណ្ឌា​ លោកម៉ូឌី …។
ជាមួយគ្នា​នេះ ដោយសារតែពិភពលោកប្រឈមការឆ្លងរាលដាលកូវីដ​-១៩ រយៈពេល​៩ខែកន្លងមក​ហើយអាចអូសបន្លាយដល់ឆ្នាំ​២០២១។ ទាំងនោះហើយមន្ត្រីក្នុងវិស័យសុខាភិបាល ក៏ដូចជាអង្គការសុខភាពពិភពលោក មានវត្តមានជាច្រើនរូបនៅក្នុងបញ្ជីឈ្មោះបុគ្គលល្បីឆ្នាំ​២០២០។ ក្នុងនោះ អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus។ អគ្គនាយកគ្រប់គ្រងជំងឺឆ្លងរបស់កូរ៉េខាងត្បូង​ Jung Eun-kyeong ក៏មាននៅក្នុងបញ្ជីបុគ្គលល្បីទាំង១០០រូបផងដែរ។
ក្រៅពីនេះនៅមានក្រុមអ្នកវិទ្យាសាស្ត្រ​ វេជ្ជសាស្ត្រ​ ស្រាវជ្រាវផលិតវ៉ាក់សាំង​ប្រឆាំងកូវីដ-១៩​។ ជាមួយគ្នានោះដែរ​ នៅមានក្រុមអ្នកសិល្បៈ តារាភាពយន្ត …។
បុគ្គលដែលចាប់អារម្មណ៍បំផុតនោះគឺ មេដឹកនាំក្រុមបាតុករជនជាតិស្បែកខ្មៅ Black Lives Matter និងសកម្មជនសិទ្ធិមនុស្ស Angela Davis។ ក្នុងចំណោមបុគ្គលល្បីទាំង​១០០រូប​គឺ មានស្ត្រីដល់ទៅ​៤៤រូបក្នុងចំណោមនោះ៕ដោយ៖ធី រីណា


ចែករំលែក៖