ខេត្តបាត់ដំបង៖ លោកអគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ កិច្ចការបរទេស ក្រសួងការពារជាតិ បានលើកឡើងពីសារសំខាន់នៃប្រវត្តិសាស្ត្រ យោធា ការកសាងវិមានឈ្នះ ឈ្នះ និងតំបន់ប្រវត្តិសាស្រ្តយោធា សមិទ្ធផលនយោបាយឈ្នះ ឈ្នះ ដើម្បីសម្រាប់ទុកឱ្យយុវជនជំនាន់ក្រោយបានយល់អំពីតម្លៃសន្តិភាព ។
សូមបញ្ជាក់ថា៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេស ក្រសួងការពារជាតិ បានលើកឡើងពីសារសំខាន់នៃប្រវត្តិសាស្ត្រយោធា ការកសាងវិមានឈ្នះ ឈ្នះ និងតំបន់ប្រវត្តិសាស្រ្តយោធា សមិទ្ធផលនយោបាយឈ្នះ ឈ្នះ ដើម្បីសម្រាប់ទុកឱ្យយុវជនជំនាន់ក្រោយបានយល់អំពីតម្លៃសន្តិភាព និងបានស្រាវជ្រាវពីប្រវត្តិសាស្រ្តនៃសង្គ្រាមស៊ីវិលនៅកម្ពុជា រហូតទទួលបានសុខសន្តិភាពសព្វថ្ងៃក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមរំលឹកជូនថា យើងទាំងអស់គ្នាត្រូវការពារឱ្យបាននូវសន្តិភាព ត្រូវចងចាំ និងដឹងគុណជានិច្ចចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានកំពុងដឹកនាំប្រទេសកម្ពុជាមិនឱ្យមានសង្គ្រាម មានតែសន្តិភាព ការអភិវឌ្ឍជូនប្រទេសជាតិ និងប្រជាជនកម្ពុជាមកដល់ថ្ងៃនេះ ត្រូវគោរពការដឹកនាំ និងអនុវត្តន៍ឱ្យបានដាច់ខាត ត្រូវការពារជាតិមាតុភូមិ ការពារប្រជាជន ការពារព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បញ្ជាការដ្ឋានយោធភូមិភាគទី៥ បានបើកវគ្គបំប៉នការងារប្រវត្តិសាស្រ្តយោធា សមិទ្ធផលនយោបាយឈ្នះ ឈ្នះ និងការងារការបរទេសអាស៊ានយោធា ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេស ក្រសួងការពារជាតិ អមដំណើរដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងមានការរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយករង មេបញ្ជាការកងពលតូច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង មេបញ្ជាការកងការពារព្រំដែន និងនាយទាហាន ពលទាហានជាច្រើនរូបទៀត៕ដោយ៖ សិលា