ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការ ស ថេត ៖ មន្ត្រីល្អត្រូវបានលេីកទឹកចិត្តដោយការសរសេីរ​ ដំឡេីងតួនាទី​ និងឋានន្តរសក្តិ

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា៖ មន្ត្រីល្អត្រូវបានលេីកទឹកចិត្តដោយការសរសេីរ​ ដំឡេីងតួនាទី​ និងឋានន្តរសក្តិ​ ប៉ុន្តែមន្ត្រីអសកម្ម​ ឬល្មេីសច្បាប់មិនត្រូវលេីកលែងឡេីយ​ ។

លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់ថា​ មន្ត្រីទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតែគោរពច្បាប់​ និងគោរពវិន័យកងកម្លាំង​ បេីល្មេីសច្បាប់នឹងទទួលពិន័យកងកម្លាំង​ បេីល្មេីសធ្ងន់ធ្ងរនឹងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ​ រួចបន្តអនុវត្តតាមនីតិវិធីច្បាប់ដោយគ្មានការលេីកលែងឡេីយ​ ៕

ដោយ៖ សិលា


ចែករំលែក៖