ព័ត៌មានទាន់ហេតុការណ៍៖

ស្រស់សង្ហា ខ្លាំង! ម៉ុង ប៊ុនណូរ៉ា ក្នុងឈុតប្រណីតបុរាណខ្មែរនាសម័យលង្វែក

ចែករំលែក៖

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលសម្រស់បអ្នកគាំទ្រតារាសម្តែង ម៉ុង ប៊ុនណូរ៉ា ក្រោយពីលោកបានគ្រង់ឈុតប្រណីតបុរាណ នាសម័យលង្វែកផងដែរ។ ក្រៅពីឈុតនេះលោកគ្រោងសហការជាមួយក្រុមអ្នកជំនាញច្នៃឈុតបុរាណដើម្បីបញ្ចេញឈុតមួយចំនួនបន្ថែមទៀត។

តារាសម្តែងរូបនេះលើកឡើងថា បើទោះបីជាមិនមែនជាលើកដំបូងដែលលោកបានគ្រងសម្លៀកបំពាក់បែបបុរាណខ្មែរ ប៉ុន្តែលើកនេះលោកទទួលបានអារម្មណ៍ថ្មីប្លែកមិនធ្លាប់មានព្រោះតែសម្លៀកបំពាក់ខ្មែរបុរាណឈុតនេះឆ្នៃយ៉ាងប្រណីតនិងស្រស់ស្អាតខ្លាំង។ លោកបន្តថា ឈុតនេះត្រូវបានរចនា ដោយលោក Meak Koun ។ លោកថាក្រុមការងារឈុតបុរាណនេះបង្កើតឡើងនៅខេត្តសៀមរាប។ លោកថាក្រុមការងារមានសម្លៀកបំពាក់គ្រប់សម័យកាលប៉ុន្តែលោកទើបនឹងបញ្ចេញឈុតសម័យលង្វែកប៉ុណ្ណោះព្រោះតែមិនមានពេលវេលាគ្រប់គ្រាន់។ លោកបបញ្ជាក់ដែរថា ពួកគាត់បានព្យាយាមសិក្សាស្រាវជ្រាវដើម្បីរៀបចំឲ្យមានឈុតប្រណីតនេះកើតចេញជារូបរាង និងសម្រាប់កូនខ្មែរជំនា់ក្រោយបានបានស្គាល់កាន់តែច្បាស់ពីសិល្បៈវប្បធម៌ប្រពៃណីពិសេសសម្លៀកបំពាក់ខ្មែរ។ លោកថាឈុតទាំងនេះក៏នឹងត្រូវផ្តល់ជូនសម្រាប់អ្នកមានចំណាប់អារម្មណ៍ចង់ថតទុកជាអនុស្សាវរីយ៍ ឬជា Pre-Wedding បានផងដែរ។លោកថាជាឈុតដែលច្នៃឡើងដោយកូនខ្មែរជំនាន់ក្រោយដែលត្រូវការការគាំទ្របន្ថែមពីប្រជាជនខ្មែរ និងជាឱកាសលើកតម្កើងលើកទឹកចិត្តដល់ស្នាដៃទាំងនេះ។

លោករំពឹងដែរថាការចូលរួមចំណែកផ្សព្វផ្សាយ និងបង្ហាញឈុតទាំងនេះរបស់លោក និងក្រុមការងារនឹងទទួលបានការគាំទ្រច្រើនពីមហាជនដើម្បីលើកស្ទួយសិល្បៈវប្បធម៌និងអត្តសញ្ញាណជាតិ និងជាការលើកទឹកចិត្តដល់អ្នកច្នៃប្រឌិតថ្មីប្លែកបន្ត ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖