ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្ដមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ នាំយកអាវភ្លៀង​ ម៉ូតូ​ និងថវិកាជូនកងកម្លាំងនៅអធិការដ្ឋានស្រុកកោះធំ​ និងស្រុកស្អាង

ចែករំលែក៖

ខេត្កណ្ដាល​ ៖​ នារសៀលថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ២០២០​ម្សិលមុិញនេះ​ លោកឧត្ដមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្ដាល​ បានដឹកនាំគណៈស្នងការ នាំយកអាវភ្លៀងជាអំណោយ​ នាយឧត្ដមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ជូនកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកោះធំ​ និងស្រុកស្អាង​ សរុបចំនួន​២៤២នាក់។ ក្នុងនោះកម្លាំងអធិការដ្ឋានស្រុកកោះធំចំនួន​១០៦នាក់​ និងស្រុកស្អាងចំនួន​១៣៦នាក់។

លោកឧត្ដមសេនីយទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្ដាល​ បានសម្ដែងសេចក្ដីរីករាយដែលបានជួបសំណេះសំណាលជាមួយកម្លាំងអធិការដ្ឋានទាំងពីរស្រុក​ និងថ្លែងអំណរគុណចំពោះស្មារតីទទួលខុសក្នុងតួនាទីភារកិច្ចរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋកន្លងទៅ។ ជាពិសេស​ដែលកងកម្លាំងទាំងអស់បានលះបង់ទាំងកម្លាំងកាយចិត្តពេលវេលាពីគ្រួសារ​ បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានចូលរួមធ្វេីបុណ្យធ្វេីទានក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រកបដោយសេចក្ដីជ្រះថ្លា​ ផ្សារភ្ជាប់នឹងសន្តិសុខយ៉ាងល្អប្រសេីរ។

ក្នុងឱកាសនោះ​ដែរ​ លោកស្នងការ​ ក៏បានលេីកឡេីងនូវអនុសាសន៍ផ្ដាំផ្ញេីពីសំណាក់ នាយឧត្ដមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការនគរបាលជាតិ​ ដោយជំរុញឱ្យកងកម្លាំងទាំងអស់បន្តស្មារតីទទួលខុសត្រូវសាមគ្គីផ្ទៃក្នុង​ គោរពស្រឡាញ់ពីលេីដល់ក្រោម​ ពីក្រោមឡេីងលេី ប្ដេជ្ញាការពារសន្តិភាព​ ស្ថេរភាពសង្គម​។ ក្រៅពីនេះ​ កងកម្លាំងត្រូវអនុវត្តឱ្យបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព​ ដែលជាស្នូលនៃសន្តិសុខមូលដ្ឋាន។

ក្រៅពីអាវភ្លៀងដែលជាអំណោយនាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការ​នគរបាលជាតិ​ លោកស្នងការ​ ក៏បានប្រកាសផ្ដល់ម៉ូតូប្រដេញក្នុងមួយអធិការដ្ឋានចំនួន៥គ្រឿង​(នឹងប្រគល់នៅពេលក្រោយ) ថវិកាមួយចំនួនពីលោកអភិបាលស្រុក​ និងសប្បុរសជនមួយចំនួនទៀត៕

ដោយ៖ សិលា


ចែករំលែក៖