ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា គ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ ហើយក៏គ្មានករណីព្យាបាលជាសះស្បើយថ្មីនោះដែរ អ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យមានចំនួន០១នាក់ដដែល។
សូមបញ្ជាក់ថា៖ គិតចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ មានរយៈពេល១២ថ្ងៃហើយ ដែលក្រសួងសុខាភិបាលប្រកាសថា គ្មានករណីឆ្លងជំងឺកូវីដ-១៩ថ្មី នៅកម្ពុជា បន្ទាប់ពីក្រសួងមានវិធានការខ្ពស់ការទប់ស្កាត់ ការពារ ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ សូមជគិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ-១៩ ចំនួនសរុប ២៧៥នាក់ (ស្រី ៥៤នាក់ និងបុរស ២២១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៧៤នាក់ (ស្រី៥៤នាក់ និងបុរស២២០នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន០១នាក់៕

ដោយ៖សិលា


ចែករំលែក៖