ក្លិបយក្សនៅអង់គ្លេស មេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា នឹងចុះហត្ថលេខានាំយកកីឡាករ Ruben Dias ពីក្លិបBenfica របស់ព័រទុយហ្គាល់។
ក្លិបយក្សនៅ Premier League មួយនេះបានដេញថ្លៃកីឡាករ Jules Kounde របស់ក្លិប Sevilla និងកីឡាករ Jose Gimenez របស់ក្លិបAtletico Madrid ប៉ុន្តែក្លិបទាំងពីរបានបដិសេធក្នុងពេលដោះដូរកីឡាករបច្ចុប្បន្ន ហើយក្លិបក៏ងាកមកចាប់អារម្មណ៍កីឡាករ Ruben Dias របស់ក្លិបព័រទុយហ្គាល់វិញ។
យោងតាមសារព័ត៌មានក្នុងប្រទេសព័រទុយហ្គាល់ Ruben Dias បានក្លាយជាជម្រើសទី១របស់ក្លិប Man City ក្នុងការតាមរកខ្សែការពារកណ្តាលសម្រាប់រដូវកាលនេះ។
របាយការណ៍បានបង្ហាញថា Man City នឹងចំណាយប្រាក់ចន្លោះពី៦០ទៅ៦៥លានអឺរ៉ូសម្រាប់កីឡាករវ័យ២៣ឆ្នាំនេះដោយមានកីឡាករNicolas Otamendi បានផ្លាស់ទៅ Benfica ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងអាចជំនួសបាន។
Ruben Dias នឹងក្លាយជាកីឡាករបម្រុងកណ្តាលទី២នៅរដូវក្តៅសម្រាប់ក្រុមរបស់លោក Pep Guardiola បន្ទាប់ពីកីឡាករ Nathan Ake បានចូលរួមជាមួយ Bournemouth ៕
ដោយ៖ភារៈ