ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន បានរៀបចំពិធីប្រកាសទទួលស្គាល់យុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន និងក្រុមការងារយុវជនគណបក្សសង្កាត់ទាំង ០៥ ក្នុងខណ្ឌចំការមន សរុបចំនួន ៤២០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារចុះជួយខណ្ឌចំការមន ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីជាក្រុមការងារចុះជួយខណ្ឌចំការមន-សង្កាត់ទាំង០៥ ឯកឧត្តមប្រធានក្រុមការងារយុវជនកម្ពុជារាជធានីភ្នំពេញ សមាជិក-សមាជិកាក្រុមការងារយុវជនគណបក្សខណ្ឌ-សង្កាត់ទាំង០៥ និងសមាជិក-សមាជិកាគណបក្សពាក់ព័ន្ធ៕
ដោយ៖សិលា