ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ចុះជួយច្រូតស្រូវពីជំនន់ទឹកភ្លៀង

ចែករំលែក៖

បន្ទាយមានជ័យ៖ កងទ័ពជើងគោក មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទីមួយ ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានដឹកនាំកម្លាំងយោធាក្នុងទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ប្រមាណ៥០០នាក់ចុះជួយច្រូតស្រូវប្រជាកសិករដែលរងគ្រោះដោយជំនន់ទឹកភ្លៀងលិចរបស់ពួកគាត់កាលពីប៉ុន្មានថ្ងៃនាចុងសប្តាហ៍នេះក្នុងស្រុកមង្គលបូរី។កម្លាំងយោធាបានសម្រុកចុះច្រូតយកស្រូវពីទឹក ធ្វើឡើងនៅរសៀលថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០នេះនៅចំនុចភូមិក្រម៉ុលឃុំរហាត់ទឹកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។

លោកស្រី គង់ សុភាព មេឃុំរហាត់ទឹកបានលើកឡើងថា ស្រូវបងប្អូនប្រជាពលរដ្ឋក្នុងឃុំនេះ ពួកគាត់ធ្វើបានច្រើនសម្រាប់ឆ្នាំនេះ ។គ្រោះរាំងស្ងួតអូសបន្លាយរយៈពេលយូរនាដើមរដូវធ្វើអោយស្រូវដែលបងប្អូនធ្វើបានត្រូវងាប់អស់ស្ទើរគ្មានសល់។ស្រូវសេសសល់តិចតួចត្រូវបានលិចលង់ដោយជំនន់ទឹកភ្លៀងបន្ទាប់ពីស្រូវទុំជិតល្មមច្រូតកាត់ប្រមូលផល។ នៅប៉ុន្មានថ្ងៃទី២៥-២៦នេះស្រូវប្រមាណជាង២០ហិតារបស់បងប្អូនប្រជាកសិករត្រូវបានទឹកជំនន់គ្រប់គ្រង ធ្វើអោយពិបាកក្នុងការច្រូតកាត់ប្រមូលផល តែអរគុណកងកម្លាំងយោធានៃទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១បានបញ្ចេញកម្លាំងប្រមាណ៥០០នាក់ជួយច្រូតកាត់ទាន់ពេលវេលាដណ្តើមស្រូវបានមួយចំនួនធំពីទឹកជំនន់ ។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទីមួយបន្ទាយមានជ័យថ្លែងថា កងពលតូចថ្មើរជើងលេខ៥១បានបញ្ចេញកម្លាំងយោធាចំណុះប្រមាណ៥០០នាក់ដើម្បីជួយអន្តរាគមន៍ច្រូតកាត់ប្រជាកសិករដែលរងគ្រោះទឹកជំនន់លិចស្រូវ។បើយោងតាមរបាយការណ៍អាជ្ញាធរឃុំបានអោយដឹងថាស្រូវរងគ្រោះមានប្រមាណជាង២០ហិតា ដូច្នេះកម្លាំងយោធាយើងត្រូវពួតដៃគ្នា ធ្វើការច្រូតកាត់ដណ្តើមស្រូវពីទឹកអោយទាន់ពេលវេលានិងរួចរាល់។ថ្វីត្បិតការច្រូតកាត់មិនបានទាំងស្រុង តែយ៉ាងហោចណាស់កម្លាំងយើងអាចយកស្រូវពីទឹកជំនន់បានពី៧០ទៅ៨០ភាគរយដែរ ។

ដោយមួយភាគ យើងមើលដើមស្រូវមិនឃើញ ហើយប្រឈមនិងសត្វអសិរពឹសទិចឬខាំទៀតផង  ។

លោក ឈុន ម៉ៅ បន្តថា នៅមានជាច្រើនទៀតនៃស្រុកនេះកំពុងបន្តរងគ្រោះ ដូច្នេះលោកត្រូវដឹកនាំកម្លាំងចុះជួយអន្តរាគមន៍បន្តរហូតទឹកថមថយស្រកទៅវិញ។លោកឧត្តមសេនីយ៍បញ្ជាក់ថាកម្លាំងយោធានៃបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ ក្រៅពីការងារស្នូលគឺតែងតែចូលរួមគ្រប់សកម្មភាពសង្គម ចុះជួយពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ជួសជុលផ្ទះសម្បែងជូនបងប្អូនរងគ្រោះ និង ជាក់ស្តែងចុះជួយច្រូតកាត់ប្រមូលផលគ្រាដែលជំនន់វាយលុកស្ទើរតែរាល់ឆ្នាំ។ដោយ៖វណ្ណា


ចែករំលែក៖