ព័ត៌មានទាន់ហេតុការណ៍៖

ទាហាននៅបន្ទាយលង្វែកដេញតាមចាប់ចោរលួចកាច់កម៉ូតូធ្លាក់ទឹកបឹងលង់ស្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីយោធាបន្ទាយលង្វែកម្នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីបានជិះម៉ូតដេញតាមចាប់ចោរលួចម៉ូតូពលរដ្ឋ ហើយធ្លាក់ជង្ហុកជ្រុលចូលទឹកបឹងបណ្តាលឲ្យលង់ទឹកស្លាប់បាត់បង់ជីវិត ។  ហេតុការណ៍មន្រ្តីយោធាដេញចាប់ចោរ រហូតស្លាប់ខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ 

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានករណីជនសង្ស័យ២នាក់ស្រីនិងប្រុសបានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋនៅឃុំកំពង់ត្រឡាច។ ក្រោយពេលធ្វើសកម្មភាពលួចបានហើយនោះ ក៏ត្រូវបានអ្នកស្រុកដេញតាមនិងស្រែកឆោឡោឲ្យជួយតាមចាប់ចោរទាំងពីរនាក់នេះ។

ឃើញហេតុការណ៍នេះភ្លាមមន្រ្តីយោធាខាងលើបានជិះម៉ូតូដេញតាមចោរទាំងពីរនាក់ពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំងផងនោះ បានបើកម៉ូតូធ្លាក់ចូលជង្ហុកក៏ធ្លាក់ចូលក្នុងទឹកបឹងបណ្តាលឲ្យលង់ស្លាប់តែម្តង ។ ចំណែកជនសង្ស័យហក់ចូលក្នុងបឹងនោះដែរហើយសម្ងំរហូតពលរដ្ឋចាប់បានទាំងស្រីទាំងប្រុស ។

មន្រ្តីយោធាដែលស្លាប់ក្នុងពេលដេញចាប់ចោរនោះមានឈ្មោះ សាយ វិសាល ជាមន្រ្តីយោធានៅឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ជនសង្ស័យត្រូវបានពលរដ្ឋចាប់បញ្ជូនឲ្យទៅសមត្ថកិច្ចដើម្បីអនុវត្តតាមនីតិវិធី ៕ដោយ៖ ចន្ថា


ចែករំលែក៖