ក្នុងរយៈពេល១៥ឆ្នាំមុនពេលលោកត្រាំជាប់ឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០១៦ លោកត្រាំមិនបានបង់ពន្ធប្រាក់ចំណូលរបស់ខ្លួនឡើយ។ សារព័ត៌មានNew York Times បានផ្សាយថា ការដែល លោកត្រាំមិនបង់ពន្ធ ដោយសារតែលោកបានផ្តល់ព័ត៌មានពីការរកស៊ីខាតបង់ ។
នៅក្នុងឆ្នាំ២០១៦ លោកត្រាំបានបង់ពន្ធតែ៧៥០ដុល្លារប៉ុណ្ណោះពីប្រាក់ចំណូលរបស់ខ្លួន និងឆ្នាំ២០១៧ ក៏បង់ពន្ធ៧៥០ដុល្លារដូចគ្នាដែរ។ តាមលទ្ធផលស្រាវជ្រាវបង្ហាញឲ្យឃើញថា ការដែលលោកត្រាំ មិនបង់ពន្ធដោយសារតែលោកបង្ហាញរបាយការណ៍ពីការរកស៊ីខាតបង់ ។
តាមសារព័ត៌មាន AP បានផ្សាយថា លោកត្រាំរកបានប្រាក់ចំណូលដល់ទៅ ៤៣៤,៩លានដុល្លារនៅក្នុងឆ្នាំ២០១៨ ប៉ុន្តែក្នុងលិខិតបង់ពន្ធ លោកបានដាក់ថាខាតបង់ប្រាក់ដល់ទៅ៤៧,៤លានដុល្លារ។
ក្នុងរយៈពេល២ឆ្នាំដំបូងធ្វើជាប្រធានាធិបតី លោកត្រាំ រកបានប្រាក់ចំណូល៧៣លានដុល្លារ ពីមុខជំនួញរបស់ខ្លួននៅក្រៅប្រទេស ។ក្នុងនោះនៅហ្វីលីពីន មាន៣លានដុល្លារ ឥណ្ឌា២,៣លានដុល្លារ តួកគី១លានដុល្លារ…៕ដោយ៖ធី រីណា