ព័ត៌មានទាន់ហេតុការណ៍៖

នៅព្រឹកស្អែក..! អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «នីតិវិធីនៃការអនុវត្តពន្ធលើចំណេញមូលធន ក្នុងអត្រាពន្ធ២០%»

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល គឺនៅថ្ងៃអង្គារ ទី២៩ ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «នីតិវិធីនៃការអនុវត្តពន្ធលើចំណេញមូលធន ក្នុងអត្រាពន្ធ២០%»។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្តាញសារព័ត៌មាន គ្រប់និន្នាការទាំងអស់ជ្រាបថា៖

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី នីតិវិធីនៃការអនុវត្តពន្ធលើ ចំណេញមូលធន ក្នុងអត្រាពន្ធ២០%” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

សន្និសីទនេះ មានគោលបំណង ដើម្បីបង្ហាញជូនសាធារណជន ឱ្យបានយល់ច្បាស់ពីវិធាន និងនីតិវិធីនៃការអនុវត្តពន្ធលើចំណេញមូលធន ក្នុងអត្រាពន្ធ២០% ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសឱ្យ អនុវត្តកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានគ្រប់និន្នាការ អង្គការក្រៅរដ្ឋាភិបាល និង សង្គមស៊ីវិល ចូលរួមទទួលយកព័ត៌មាន សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់សាធារណជន។

វាគ្មិនដែលនឹងអញ្ជើញចូលរួម៖ តំណាងពីក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖ ០៩២ ២០៤ ៤៩៣/ ០៩២ ២០៤ ៤៩៣៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖