ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំងឺកូវីដ-១៩ ម្នាក់ជនជាតិអង់គ្លេសអាយុ៥៤ឆ្នាំ ដែលបាន មកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជាសះស្បើយ ត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ ដំណឹងល្អរីករាយ ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា អ្នកជំងឺ Covid-19 ម្នាក់ជនជាតិអង់គ្លេសអាយុ ៥៤ឆ្នាំដែលបានមកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជាសះស្បើយ ត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខ្ញុំបាទសាស្រ្តាចា្យ ងី ម៉េង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការីដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ Covid-19 បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ ។
សូមបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 នេះ៕

ដោយ៖ សហការី


ចែករំលែក៖