ខេត្តស្ទឹងត្រែង៖ គេសង្កេតឃើញថាក្រុមញៀនល្បែងបញ្ជល់មាន់ អាប៉ោងនិងបៀនៅតែបន្តលួចលាក់លេងជាហូរហែ គ្រប់ទីកន្លែងតាមបណ្ដាភូមិ ឃុំ ស្រុក ក្រុងក្នុងទឹកដីខេត្តស្ទឹងត្រែង ដូចជាលេងនៅផ្ទះ នៅកន្លែងស្ងាត់ តាមព្រៃជ្រៅជាដើម។ក្រុមនេះតែងតែលួចធ្វើសកម្មភាពយ៉ាងគឃ្លើន ទោះបីសមត្ថកិច្ចធ្វើបង្ក្រាបម្តងម្កាល ហើយដោះលែងទៅវិញក្តី ក៏ក្រុមញៀនល្បែងទាំងនេះនៅតែលួចលេងយ៉ាងគឃ្លើនមិនខ្លាចញញើតនឹងសមត្ថកិច្ចដដែល ព្រោះមុនសមត្ថកិច្ចចុះបង្ក្រាប ដូចជាធ្វើឱ្យក្រុមញៀនល្បែងទាំងនោះតែងតែដឹងខ្លួនមុនជានិច្ច ហាក់បីដូចជាមានជនបង្កប់របស់សមត្ថកិច្ចនៅក្នុងវង់ល្បែងទាំងនេះទើបធ្វើពួកគេដឹងខ្លួនមុនរត់បាត់អស់។
មជ្ឈដ្ឋានជាច្រើន ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពួកគាត់បានលើកឡើងថា ប្រហែលជាមានការឃុបឃិតគ្នាជាប្រព័ន្ធ ក្នុងមូលដ្ឋានហើយមើលទៅ ទើបសមត្ថកិច្ចនិងអាជ្ញាធរ មិនអើពើធ្វើការបង្ក្រាបកុំឱ្យមានល្បែងទាំងនេះកើតមាន ព្រោះគាត់មានការបារម្ភ ចំពោះអំពើចោរកម្មចោរលួចចោរប្លន់ ជាពិសេសអំពើហិង្សាក្នុងគ្រួសារ ដែលកើតមានឡើងជារឿយៗនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ដូចពាក្យមួយពោលថា: ឈ្នះមុខខ្លាញ់ មចាញ់មុខសេះ ពេលតែឈ្នះសុខសប្បាយ ពេលចាញមួរម៉ៅកើតទុក្ខ រឿងផ្តេះផ្ដាស់បង្គហឹង្សាក្នុងគ្រួសារ ជាពិសេសនឹងក្លាយជាចោរលួចចោរប្លន់ ឱ្យទៅណាកាសនិងធ្វើសកម្មភាពឱ្យមានការចរាចលាចល ក្នុងភូមិឃុំគ្មានសុវត្ថិភាព ព្រោះតែសមត្ថកិច្ចមិនអនុវត្តទៅតាមច្បាប់របស់ស្រសួង សុវត្ថិភាពភូមិឃុំ៩ចំណុច។
ជាក់ស្តែងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១២,៤៥នាទី ធ្វើឪ្យក្រុមញៀកល្បែងទាំងនេះ ដឹងខ្លួនមុនកាន់មាន់ និងកន្ត្រកមាន់ រួមនិងសម្ភារៈមួយចំនួនសម្រាប់លក់ដូរឪ្យអ្នកលេងល្បែង រត់ចោលសៃវៀនបាត់អស់ បន្សល់តែកៅស៊ូហ៊ុំសៃវៀនមាន់ជល់ និងកម្រាលចានអាប៉ោង ក្រោយពេលសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំចំការលើ មកដល់នៅម៉ោង០២,១៥នាទីរសៀល ថ្ងៃខែដដែល ធ្វើការប្រមូលដុតកម្ទេចចោលនៅវត្ថុតាងទាំងនោះតែម្តង ដែលស្ថិតនៅចំណុចក្នុងព្រៃជំនឿ (ក្បាលMដីសប្បទាន) ក្នុងភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
បើតាមប្រជាពលរដ្ឋបានថា: ក្រុមញៀនល្បែងទាំងនេះ បានធ្វើសកម្មភាពលែងភ្នាល់មាន់និងអាប៉ោង ជាច្រើនឆ្នាំមកហើយ ហើយនៅក្នុងការលេងនេះដោយមានម្ចាស់សៃវៀនឈ្មោះ(ប្រុស) ជាអ្នកមើលការខុសត្រូវ និងគៀងគរហៅអ្នកមកលេង ហើយគេច្រើននាំគ្នាលេងថ្ងៃសៅរ៍និងអាទិត្យ នៅកន្លែងខាងលើនេះ ជាពិសេសថ្ងៃអាទិត្យ គេតែងតែប្រមូលជើងលេងធំៗ មកលេងចាក់ភ្នាល់សើចសប្បាយសើចហូរកញ្ច្រៀវ យ៉ាងត្រហឹងអើងគង មិនខ្វល់និងការរំខានដល់អ្នកជិតខាង និងខ្លាចសមត្ថកិច្ចឡើយ។ ពួកគាត់ក៍បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច គួរតែចាត់វិធានការបង្ក្រាប ល្បែងស៊ីសងទាំងឡាយចាក់លុយ ដែលធ្វើឲ្យរំខាងដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៍ដូចជារំខានដល់អសន្តិសុខ និងធ្វើឪ្យប៉ះពាល់ដល់ភូមិឃុំមានសុវត្ថិភាពផងដែរ។
ជាវិញការបង្ក្រាបនេះលោកឈួន ឈិន (ហៅគ្រួច) នាយរងប៉ុស្តិ៍នគបាលឃុំចំការលើ បានឪ្យដឹងដែរថា: ក្រោយបានដឹងសេចក្តីរាយការណ៍មានអ្នកសារព័ត៌មាន ថាមានទីតាំងទីតាំងប្រជល់មាន់ និងចាក់អាប៉ោងខាងលើ តាមការចង្អុលបង្ហាញពីលោកសែម ស៉ីថា អធិការនគរបាលស្រុកថាឡាបរិវ៉ាត់ លោកដឹកនាំកម្លាំងចុះពិនិត្យដល់ទីតាំង ក្រុមញៀនល្បែងទោះបី ទាំងនោះរត់អស់ហើយក៏ដោយ ក៏ត្រូវតែចុះពិនិត្យនិងប្រមូលវត្ថុតាង និងដុតកម្ទេចចោល រួចធ្វើរបាយការណ៍រាយការណ៍ជូនលោក រួចដុតកម្ទេចចោល។ លោកបានបន្តថា ពីទីតាំងនេះលោកធ្លាប់ចុះបង្ក្រាបម្ដងរួចទៅហើយ បទប្រមូលបានតែម៉ូតូកញ្ចាស់មួយនិងសម្ភារមួយចំនួនតូច ដែលសេសសល់ក្រោយពីពួកគេធ្វើសកម្មភាពរត់បាត់អស់ ហើយក្រុមពួកញៀនល្បែងទាំងនេះ គេមានបណ្ដាញច្រើនណាស់ បើឃើញមានមនុស្សចម្លែក ឬសង្ស័យគេនឹងរាជការម្ចាស់សៃវៀន ដើម្បីធ្វើសកម្មភាពបំបែកគ្នា ប្រមូលសម្ភារៈវត្ថុតាងគេចខ្លួនបាត់អស់តែម្ដង៕ដោយ៖ មាស សុផាត