ព័ត៌មានទាន់ហេតុការណ៍៖

ពូកែលួចផ្ទះលក់ចាបហ៊ួយចុងក្រោយជាប់ខ្នោះសមត្ថកិច្ចនៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ស្ត្រីជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីលួចនៅផ្ទះលក់ចាបហ៊ួយកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិចំបក់កោងឃុំតាសួសស្រុកស្វាយជ្រំ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាស្ត្រីជនសង្ស័យមានឈ្មោះឃ្លោក វ៉ៃ អាយុ៥៦ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ចំណែកសម្ភារដែលដកហូតបានរួមមាន៖ បារីចំនួន៥សុង,មើមខ្ទឹមស១គីឡូ,សៀង២គីឡូ,ប្រាក់ចំនួន៤០.០០០រៀល,នាឡិកាដៃចំនួន១,ទូរស័ព្ទ១គ្រឿងនិង ម៉ូតូ១គ្រឿង។

ពាក់ពន្ធ័ករណីខាងលើនេះនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះរហូតមកដល់ផ្ទះលក់អីវ៉ាន់ចាប់ហ៊ួយមានឈ្មោះស៊ុំ យ៉េក ភេទស្រីអាយុ៥៦ឆ្នាំនៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ លួចបានបារីចំនួន២សុង។

ប្រភពបន្តថាបន្ទាប់ជនសង្ស័យបានជិះម៉ូតូចេញមកដល់ចំណុចតូបលក់ចាបហ៊ួយមានម្ចាស់ឈ្មោះ លាវ ផល្លេ ភេទប្រុសអាយុ៣៤ឆ្នាំនៅភូមិចំបក់កោងឃុំតាសួសស្រុកស្វាយជ្រំ ហើយបានចូលលួចបានបារី៣សុង។

ប្រភពបន្តថាដោយនាពេលកន្លងរូបខ្លួនបានចូលលួចនៅក្នុងស្រុកស្វាយជ្រំបានចំនួន៣លើកហើយនិងក្រុងស្វាយរៀងចំនួន១លើក សរុបធ្វើសកម្មភាពទាំងអស់លួចបានចំនួន៦លើក។

បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួសដើម្បីកសាងសំណុំរឿងទៅតាមច្បាប់ ៕

ដោយ៖យឹម សុថាន        


ចែករំលែក៖