ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរស័ក្តិ គ្រឿងឥស្សរិយយសជូនយោធិននៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្នស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរស័ក្តិ គ្រឿងឥស្សរិយយស ជូនយោធិននៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ យោធិនសោធននិវត្តន៍ និងពិការ ឆ្នាំ២០២០ ចំនួន៣៣នាក់ ដែលពិធីនេះប្រារព្ធធ្វើនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។
បន្ទាប់ពីពិធីបំពាក់ឋានន្តរស័ក្តិ និង គ្រឿងឥស្សរិយយសរួចមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដឹកនាំ យោធិនដែលចូលនិវត្តន៍ទាំង៣៣រូប ចូលរួមប្រជុំពីចម្ងាយតាមរយៈប្រព័ន្ធ Video Conference ព្រមគ្នាជាមួយ យោធិនចូលនិវត្តន៍ឆ្នាំ២០២០ទូទាំង២៥ រាជធានី-ខេត្ត ដើម្បីស្តាប់ប្រសាសន៍សំណេះសំណាលរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាបន្ត។
ក្រោយបញ្ចប់កម្មវិធី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏មានអំណោយប្រគល់ជូនយោធិននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ យោធិនចូលនិវត្តន៍ និងពិការ ឆ្នាំ២០២០ ទាំង៣៣នាក់ ដោយម្នាក់ៗទទួលបាន ថវិកា៥០ម៉ឺនរៀល ភេសជ្ជៈ៤កេស និងមី២កេស ផងដែរ៕ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖