ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីយោធាម្នាក់ ស្រវឹងជោកជាំ ចុះមកជេរបញ្ចោរកប់ៗមាត់និងវាយគេថែមទៀតផង ករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច សោះ(មានវីដេអូូ)

ចែករំលែក៖

ភ្នំពេញ៖មន្ត្រីយោធាម្នាក់ ក្នុងស្ថានភាពស្រវឹងជោកជាំ និយាយស្តាប់គ្នាលែងចង់បានទៅហើយ បានចុះពីលើរថយន្ត រួចជេរបញ្ចោរកប់ៗមាត់និងវាយគេថែមទៀតផង គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច សោះ ។

គ្រោះថ្នាក់ចរាចរណ៍ នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៤ អូរដឹម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានដែលទើបទទួលបាននៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នេះ គឺ មន្ត្រីយោធាវ័យចំណាស់រូបនេះ នៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ជិះឡានម៉ាក Morning ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-7402 ។

ក្នុងហេតុការណ៍ នេះ មន្ត្រីយោធារូបនេះ ចង់ប្រព្រឹត្តអំពើហិង្សាលើអ្នកដទៃជាញឹកញាប់ តែបានអ្នកដំណើរឃាត់ជាប់ជានិច្ច ។ 

បញ្ហានេះ សង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធនឹងជួយវែកមុខមន្ត្រីយោធាដែលស្រវឹងជោគជាំ ហើយប្រើអំពើហិង្សាលើប្រជាពលរដ្ឋ ផង ៕ ដោយ៖ចេស្តា


ចែករំលែក៖