ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិក៖ សួនកម្សាន្ត Disney កាត់បន្ថយបុគ្គលិករហូតដល់ ២៨,០០០នាក់ ព្រោះតែឥទ្ធិពលកូវីដ-១៩

ចែករំលែក៖

អន្តរជាតិ៖ បុគ្គលិកសួនកម្សាន្ត Disney ចំនួន ២៨,០០០នាក់ នៅរដ្ឋCalifornia និង Florida សហរដ្ឋអាមេរិក ត្រូវបានក្រុមហ៊ុនសម្រេចបញ្ឍប់ព្រោះតែវិបត្តិកូវីដ១៩ កំពុងវាយប្រហារនិងរាលត្បាលទូទាំងពិភពលោក ខណៈដែលពួកគេភាគច្រើនជាមនុស្សដែលធ្វើការនៅសួនកម្សាន្តDisney ដោយក្នុងនោះប្រមាណ ៦៧% នៃចំនួនបុគ្គលិកដែលត្រូវបានកាត់បន្ថយគឺជាបុគ្គលិកក្រៅម៉ោង។ នេះបើយោងតាមប្រភពព័ត៌មានពី Variety បានរាយការណ៍

បើតាមលោក Josh D’Amaro ប្រធានឧទ្យាន Disney Park បានបញ្ជាក់ថា វាជារឿងគួរឱ្យសោកស្តាយដែលត្រូវធ្វើការសម្រេចចិត្តបែបនេះ។ នេះគឺជារឿងតែមួយគត់ដែលក្រុមហ៊ុនអាចធ្វើបាន នៅពេលដែលការរីករាលដាល កូវីដ១៩ នៅតែបន្តកើតមាន និងជះឥទ្ធិពលអាក្រក់ដល់អាជីវកម្មរបស់ពួកគេដោយសង្ឃឹមថា Disney អាចនឹងល្អប្រសើរ នៅពេលដែលអ្វីៗត្រលប់មកសភាពដើមវិញ។

សូមជម្រាបថា ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះក្រុមហ៊ុន Disney បានរក្សាទុកបុគ្គលិករាប់ម៉ឺននាក់សម្រាប់ផ្នែកឧទ្យានដោយធានានូវអត្ថប្រយោជន៍សុខភាពពេញលេញសម្រាប់ពួកគេ ខណៈពេលដែល មុនពេលការរីករាលដាលនៃ កូវីដ១៩ បានផ្ទុះឡើងមនុស្សជាង ១១ ម៉ឺននាក់បានធ្វើការនៅសួន Disney នៅរដ្ឋ California និង Florida

ទោះបីជាយ៉ាងណា ការកាត់បន្ថយនេះនឹងធ្វើឱ្យចំនួននេះធ្លាក់ចុះដល់ប្រហែល ៨២.០០០ នាក់។ ប្រធានក្រុមហ៊ុន Disney Park ជឿជាក់ថានិយោជិក គឺជាកូនសោរសម្រាប់អាជីវកម្មរបស់ពួកគេ ដែលទទួលបានជោគជ័យ ហេតុដូច្នេះក្រុមហ៊ុនបានសន្យាថា នឹងព្យាយាមធ្វើឱ្យវាត្រលប់មកសភាពដើម ដើម្បីឲ្យបុគ្គលិករបស់ពួកគេចូលធ្វើការវិញ៕

សូមទស្សនារូបភាពសួនកម្សាន្ត Disney ដូចខាងក្រោម៖

ដោយ៖ស តារា


ចែករំលែក៖