សង្គ្រាមរវាង អាមេនី – អាហ្សែបៃហ្សង់ កំពុងតែកើនកម្តៅដោយប្រទេសទាំងពីរបានបង្កើនការវាយប្រហារគ្នាយ៉ាងខ្លាំង។
តើប្រទេសទាំងពីរមានកម្លាំងទាហាននិងអាវុធច្រើនប៉ុនណា?
កម្លាំងទាហានអាហ្សែបៃហ្សង់ មានប្រៀបពីចំនួនទាហានថ្មើរជើង(កម្លាំងទាហានជើងគោក)។ ចំណែកប្រទេសអាមេនី មានប្រៀប ខាងកម្លាំងទាហានអាកាស និងយន្តហោះចម្បាំង។ ប្រទេសអាមេនី មានទំនាក់ទំនងល្អជាមួយរុស្ស៊ី ចំណែកអាហ្សែបៃហ្សង់ ទទួលបានការគាំទ្រពីប្រទេសតួកគី។
អំពីកម្លាំងទាហានជើងគោក៖
តាមសារព័ត៌មាន Global Fire Power (GFP) បានផ្សាយថា អាមេនីមានកម្លាំងទាហានប្រមាណ ២៤៥.០០០នាក់ ក្នុងនោះមានកម្លាំងឧទ្ធម្ភាគចក្រ៤៥ពាន់នាក់ និងទាហានបម្រុង២សែននាក់ផងដែរ។
ចំណែកអាហ្សែបៃហ្សង់ មានកម្លាំងទាហានដល់ទៅ៤២៦.០០០នាក់ ប៉ុន្តែទាហានកំពុងបំពេញការងារ១២៦ពាន់នាក់ និង ទាហានបម្រុង៣សែននាក់។
បើនិយាយពីចំនួនទាហានអាហ្សែបៃហ្សង់មានច្រើនជាងប្រទេសអាមេនី។
អំពីសម្ភារសឹកកម្លាំងទាហានជើងគោកអាមេនីមានរថក្រោះ១១០គ្រឿង ក្នុងនោះមានរថក្រោះទំនើបំផុតគឺ T-90S ផលិតដោយប្រទេសរុស្ស៊ី មានប្រមាណពី១០-៣០គ្រឿង។ ក្រៅពីនេះគឺរថក្រោះប្រភេទT-72 មាន១០០គ្រឿង។ ជាមួយគ្នានេះ មានរថពាសដែក ៧៤៨គ្រឿង កាំភ្លើងធំ៣៨គ្រឿង ប្រព័ន្ធរ៉ុក្កែត៦៨គ្រឿង។ កម្លាំងទាហានរថក្រោះ រថពាសដែករបស់អាមេនី ឈរលំដាប់ទី៧២ ក្នុងចំណោម១៣៨ប្រទេស។
តាមការប្រកាសរបស់រុស្ស៊ី កន្លងមក រុស្ស៊ីបានបញ្ជូនប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រ Iskander ៤គ្រឿងទៅឲ្យប្រទេស Iskander។ ក្រៅពីនេះ Iskander ក៏មានមីស៊ីល Scud-B និងមីស៊ីលOTR-21 Tochka។
ចំណែកទាហានជើងគោកអាហ្សែបៃហ្សង់ មានរថយន្តធ្វើសង្គ្រាម ៥៧០គ្រឿង រថក្រោះ១០០គ្រឿង ប្រភេទT-90S រថពាសដែក ៤៧០គ្រឿងប្រភេទT-72 និងប្រព័ន្ធ រ៉ុក្កែត១៦២គ្រឿង។ កម្លាំងរថពាសដែកអាហ្សែបៃហ្សង់ឈរលំដាប់ទី៣០ ក្នុងចំណោម១៣៨ ប្រទេស។
អំពីកម្លាំងទាហានអាកាស៖
ទាហានអាកាសអាមេនី មានយន្តហោះចម្បាំង៦៤គ្រឿងគ្រប់ប្រភេទ ក្នុងនោះមានយន្តហោះចម្បាំងស្វ័យប្រវត្តិ Su-30SM ៤គ្រឿងផលិតដោយប្រទេសរុស្ស៊ី យន្តហោះSu-25 ចំនួន១៣គ្រឿង ។ ក្រៅពីនេះនៅមានឧទ្ធម្ភាគចក្រ ១៥គ្រឿង ប្រភេទMi-24, Mi-35 និងឧទ្ធម្ភាគចក្រ យន្តហោះដឹកជញ្ជូនជាច្រើនគ្រឿងផ្សេងទៀត។ ភាគច្រើនអាវុធរបស់ប្រទេសអាមេនីគឺទិញពីប្រទេសរុស្ស៊ី។
ចំណែកទាហានអាកាសអាហ្សែបៃហ្សង់ មានយន្តហោះចម្បាំង ១៤៧គ្រឿង ក្នុងនោះមានយន្តហោះចម្បាំង MiG-29 ចំនួន១២គ្រឿង។ យន្តហោះ Su-25 ចំនួន១២ គ្រឿង និងឧទ្ធម្ភាគចក្រMi-24/Mi-35ចំនួន១២គ្រឿង។ ក្រៅពីនេះនៅមានយន្តហោះ Bayraktar TB2 ផលិតដោយប្រទេសទួកគី ។ ជាមួយគ្នានេះក៏មានយន្តហោះគ្មានមនុស្សបើកវាយលុកជាច្រើនគ្រឿង ផងដែរ។
ប្រព័ន្ធការពារដែនអាកាស៖
ប្រទេសអាមេនី និង អាហ្សែបៃហ្សង់ មានមីស៊ីលការពារដែនអាកាស S-300 ផលិតដោយប្រទេសរុស្ស៊ីដូចគ្នា អាចវាយប្រហារបានចម្ងាយដល់ទៅ២៥០គីឡូម៉ែត្រ។ ក្រៅពីនេះក៏មានប្រព័ន្ធមីស៊ីលជាច្រើនប្រភេទទៀត។
សរុបសេចក្តីមក កម្លាំងទាហាននិងសម្ភារសឹកប្រទេសអាហ្សែបៃហ្សង់ មានប្រៀបលើប្រទេសអាមេនី ។
អំពីកម្លាំងទាហានជើងទឹក៖ ដោយសារតែប្រទេសអាមេនីមិនមានកម្លាំងទាហានជើងទឹក ហើយការធ្វើសង្គ្រាមនោះ ក៏មិនប្រើប្រាស់ដល់កម្លាំងទាហានជើងទឹកនោះឡើយ ដូច្នេះទើបមិនមានការប្រៀបធៀបកម្លាំងទាហានជើងទឹកនៅទីនេះ៕
ដោយ៖ធី រីណា