ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងដឹកបន្លែ​បុកម៉ូតូមួយគ្រឿងជិះបញ្ច្រាសទិសចំពីមុខពេញទំហឹង​ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានដួលបោកក្បាលស្លាប់នៅលេីដងផ្លូវជាតិលេខ៤​គួរឲ្យរន្ធត់បំផុត បន្ទាប់ពីជិះម៉ូតូបញ្ច្រាសទិស​ទៅបុកជាមួយរថយន្តសាំយ៉ុងពីមុខយ៉ាងពេញទំហឹង​កាលពីវេលាម៉ោង២​ និង៣០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី​២​ ខែតុលា​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវជាតិលេខ៤​ ក្នុងភូមិបែកចាន​ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ ។
សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ​ ដោយជិះម៉ូតូម្នាក់ឯង​ ម៉ាក​ Honda Click ពណ៌ទឹកក្រូចលាយខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1AN-6003 ។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ រថយន្តសាំ​យ៉ុង​ ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2K-4407 បានដឹកបន្លែចេញពីខេត្តកំពង់ស្ពឺ​ក្នុង គោលបំណងយកមកលក់នៅផ្សារដេីមគ​ ដោយធ្វេីដំណេីរក្នុងរថយន្តមានគ្នីគ្នា៤ទៅ៥នាក់​ ខណៈមកដល់ចំណុចកើតហេតុខាងលេី​ ក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda Click​ ធ្វេីដំណេីរបញ្ច្រាសទិសគ្នា​ មកបុកជាមួយរថយន្តសាំយ៉ុងចំពីមុខពេញទំហឹង​បណ្ដាលឲ្យបុរសភាគីខាងម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង​ ។ រីឯរថយន្តសាំយ៉ុងបានបេីកទៅមុខទាំងបែកកង់ជិត២០០ម៉ែត្រ​ ក៏ត្រូវប្រជាពលរដ្ឋឃាត់បានទាំងរថយន្ត​ និងតៃកុងប្រគល់ឲ្យសមត្ថកិច្ច​ ។

​ ក្រោយកេីតហេតុ​ រថយន្តសាំយ៉ុងដឹកបន្លែខាងលេី​ត្រូវបានបងប្អូនតៃកុងរថយន្ត​ ហៅរថយន្តសាំយ៉ុងមួយគ្រឿងទៀតមកសាងបន្លែ​ ដេីម្បីយកទៅលក់បន្តនៅផ្សារដេីមគ​ ។ រីឯរថយន្តសាំយ៉ុង​ និងម៉ូតូជនរងគ្រោះ​ ត្រូវសមត្ថកិច្ចមូលដ្ឋាន​ សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ធ្វេីការវាស់វែងយកទៅរក្សាទុក​ រង់ចាំដោះស្រាយតាមក្រោយ​ ។ ដោយឡែកសពជនគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រូពេទ្យដឹកយកទៅរក្សាទុកនៅសាលរក្សាសព​ រង់ចាំទាក់ទងទៅសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕ ដោយ៖ ភារ៉ា​ ដង្កោ


ចែករំលែក៖