ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌបានធ្វេីការចេញល្បាតពួនស្ទាក់ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៧នាក់ជាបន្តបន្ទាប់ដែលជាប់ពាក់ព័ន្ធនឹងករណីជួញដូរ ប្រេីប្រាស់គ្រឿងញៀន កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ នៅត្រង់ចំណុចរោងអេតចាយ ផ្លូវលំ ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ដែលត្រូវឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ រឹម រឹត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, ២-ឈ្មោះ លៀប ឡាយហេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ , ៣-ឈ្មោះ ហុង តុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ, ៤-ឈ្មោះ រី រីម ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ, ៥-ឈ្មោះ ឆាយ វណ្ណធីតា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ, ៦-ឈ្មោះ ថុង ស្រីយ៉ា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ, ៧-ឈ្មោះ ហៀង ហេង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហេីយវត្ថុតាងចាប់យកមានសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀននិងថ្នាំញៀនមួយចំនួន ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យខាងលើ រួមនឹងវត្ថុតាងយកមកធ្វើការសាកសួរនិងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ ដោយ៖ ភារ៉ា ដង្កោ