ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលប៉ុស្តិ៍​ច្បារអំពៅ២ឃាត់​ខ្លួន​ជនសង្ស័យ​២នាក់ករណីជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ឃាត់ខ្លួនបានករណីជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន និងចាប់យកថ្នាំញៀនបានចំនួន១៩កញ្ចប់តូច ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ១៤កេីត ខែអស្សុជ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែ តុលា ឆ្នាំ​២០២០ វេលា​ម៉ោង​ ១៨ និង០០នាទី ខណៈដែលកម្លាំងប៉ុស្តិ៍បានធ្វើការល្បាតពួនស្ទាក់បទល្មើសក្នុងមូលដ្ឋាន។
សមត្ថកិច្ចបានឲ្យដឹងថា ពេលមកដល់​ចំណុចផ្លូវ​លំក្នុងភូមិដេីមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​២នាក់គឺទី១-ឈ្មោះ វែង វ៉ាន់ដេត ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដេីមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ និងទី២-ឈ្មោះ ហេងសាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខក្នុងភូមិដេីមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន១៩ថង់តូច ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖