ព័ត៌មានទាន់ហេតុការណ៍៖

Robert Lewandowski របស់ក្រុម Bayern Munich ឈ្នះកីឡាករឆ្នើមប្រចាំឆ្នាំ

ចែករំលែក៖

ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich បានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ Uefa ២០១៩-២០២០ ។

ខ្សែប្រយុទ្ធប៉ូឡូញ Lewandowski អាយុ៣២ឆ្នាំបានផ្តួលមិត្តរួមក្រុមរបស់ក្លិBayern Munich កីឡាករ Manuel Neuer និងខ្សែបម្រើ Kevin de Bruyne របស់ក្រុម Manchester City

លោក Hansi Flick របស់ Bayern Muncih ត្រូវបានតែងតាំងជាគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំបន្ទាប់ពីដឹកនាំក្រុមរបស់គាត់ទៅរកពានរង្វាន់អឺរ៉ុបទី៦ ។

Lewandowski រកបាន៥៥គ្រាប់ក្នុង៤៧ប្រកួតកាលពីរដូវកាលមុន ខណៈដែល Bayern Muncih ឈ្នះ Champions League, Bundesliga និង German Cup កីឡាកររូបនេះរកគ្រាប់បាល់បាន ១៦គ្រាប់ច្រើនជាងកីឡាករដទៃទៀតនៅក្នុងលីគកំពូលទាំង៥របស់អឺរ៉ុបនៅគ្រប់ការប្រកួតទាំងអស់ក្នុងឆ្នាំ២០១៩-២០២០ ។

កីឡាករ De Bruyne វ័យ២៩ឆ្នាំរបស់ក្រុម Manchester City ត្រូវបានគេតែងតាំងជាខ្សែបម្រើឆ្នើមប្រចាំឆ្នាំរបស់ក្របខ័ណ្ឌ Champions League ខ្សែបម្រើប៊ែលហ្សិករូបនេះក៏ទទួលបានពានរង្វាន់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់សមាគមកីឡាករបាល់ទាត់អាជីពប្រចាំខែកញ្ញាផងដែរ។

កីឡាករ Neuer អាយុ៣៤ឆ្នាំរបស់អាល្លឺម៉ង់បានឈ្នះអ្នកចាំទីឆ្នើមប្រចាំឆ្នាំបន្ទាប់ពីបានទប់គូប្រកួតមិនឲ្យស៊ុតចូលទីចំនួនដងក្នុងក្របខ័ណ្ឌ Champions League ខណៈដែលក្រុម Bayern Muncih បានយកឈ្នះ Paris St-Germain កាលពីខែសីហា ខណៈមិត្តរួមក្រុម Joshua Kimmich អាយុ២៥ឆ្នាំត្រូវបានគេតែងតាំងជាខ្សែការពារឆ្នើម។

លោក Flick បានផ្តួលអ្នកចាត់ការក្រុម Liverpool លោក JurgenKlopp ដែលដឹកនាំក្លិបឲ្យឈ្នះជើងឯក Premier League ជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ និងលោក Julian Nagelsmann គ្រូបង្វឹកក្រុម RB Leipzig ជាគ្រូបង្វឹកប្រចាំឆ្នាំ។

លោក Flick អាយុ៥៥ឆ្នាំបានលាឈប់ពីតួនាទីជាជំនួយការគ្រូបង្វឹករបស់ Bayern កាលពីខែវិច្ឆិកាឆ្នាំមុនបន្ទាប់ពីការបណ្តេញលោក Niko Kovacចេញ។

ទន្ទឹមនឹងនេះអតីតខ្សែប្រយុទ្ធក្រុម Chelsea និងប្រទេសកូឌីវ័រលោក Didier Drogba បានទទួលពានរង្វាន់ពីប្រធាន Uefa លោក AleksanderCeferin សម្រាប់ ការប្តេជ្ញាចិត្តដើម្បីឧត្តមភាពទាំងក្នុងនិងក្រៅទីលាន” ។

ខាងក្រោមនេះគឺជាអ្នកទទួលបានពានរង្វាន់ឆ្នើមប្រចាំឆ្នាំផ្នែកបុរស៖

កីឡាករឆ្នើមប្រចាំឆ្នាំ Robert Lewandowski (Bayern Munich)

គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ Hansi Flick (Bayern Munich)

អ្នកចាំទីឆ្នើមប្រចាំឆ្នាំ៖ Manuel Neuer (Bayern Munich)

ខ្សែការពារឆ្នើមប្រចាំឆ្នាំ Joshua Kimmich (Bayern Munich)

ខ្សែបម្រើឆ្នើមប្រចាំឆ្នាំKevin de Bruyne (Manchester City)

ខ្សែប្រយុទ្ធឆ្នើមប្រចាំឆ្នាំ Robert Lewandowski (Bayern Munich)

ដោយឡែកចំពោះផ្នែកស្ត្រីវិញ ខ្សែប្រយុទ្ធ Pernille Harder របស់តោខៀវត្រូវបានគេដាក់ឈ្មោះជាកីឡាការិនីឆ្នើមប្រចាំឆ្នាំរបស់ Uefaសម្រាប់ឆ្នាំ២០១៩-២០២០ ។

ប្រធានក្រុមដាណឺម៉ាកវ័យ២៧ឆ្នាំរូបនេះរកបាន៩គ្រាប់នៅពេលដែលក្រុម Wolfsburg ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុនមុនពេលចូលរួមជាមួយក្រុមតោខៀវនៅរដូវក្តៅនេះ។នាងត្រូវបានជ្រើសរើសចេញពីបញ្ជីសម្រាំងដែលមានខ្សែការពារអង់គ្លេស Lucy Bronze និងប្រធានក្រុម Lyon Wendie Renard

ចំណែកគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំផ្នែកនារីបានទៅលោក Jean-Luc Vasseur  របស់ក្រុមលីយ៉ុងសម្រាប់រដូវកាលដំបូងដ៏អស្ចារ្យជាមួយក្លិនេះ គ្រូបង្វឹកផ្នែកនារីវ័យ៥១ឆ្នាំរូបនេះបានដឹកនាំក្រុមលីយ៉ុងក្នុងការប្រកួតដណ្តើមពានរង្វាន់ក្លិបនារីយូហ្វាដើម្បីដណ្តើមបានចំណាត់ថ្នាក់ទី ៥ជាប់ៗគ្នា និងទី៧រួមទាំងកីឡាករបារាំងម្នាក់ទៀត។ គាត់ត្រូវបានគេជ្រើសរើសចេញពីបញ្ជីសម្រាំងចំនួន៣នាក់ដែលរួមមាន Lluis Cortes របស់ Barcelona និងគ្រូបង្វឹក Stephan Lerch របស់ក្រុម Wolfsburg

ជ័យជម្នះរបស់លីយ៉ុងក្នុងការប្រកួតដណ្តើមពានរង្វាន់លីគកំពូលឆ្នាំ២០២០ផ្នែកនារីបានជួយឲ្យកីឡាការិនីក្រុមនេះទទួលបានពានរង្វាន់ឆ្នើមរបស់ Uefa ដោយមាន Sarah Bouhaddi (អ្នកចាំទីឆ្នើម), Renard(ខ្សែការពារឆ្នើម) និង Dzsenifer Marozsan (ខ្សែបម្រើឆ្នើម) ។

សូមបញ្ជាក់ថា ពានរង្វាន់ Uefa ត្រូវបានប្រកាសស្របពេលការប្រកួតជម្រុះតាមពូលនៃក្របខ័ណ្ឌ Champions League នៅទីក្រុងហ្សឺណែវបើទោះបីជាមន្រ្តីក្លិបមិនបានចូលរួមក៏ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩

កីឡាករឆ្នើមប្រចាំឆ្នាំត្រូវបានជ្រើសរើសដោយគ្រូបង្វឹកចំនួន៨០នាក់នៅក្នុងការប្រកួតអឺរ៉ុបកាលពីរដូវកាលមុនរួមជាមួយអ្នកកាសែត៥៥ នាក់ដែលម្នាក់មកពីសមាគមសមាជិក Uefa នីមួយៗដោយ៖ភារៈ


ចែករំលែក៖